វៀតណាមតែងតែចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងរាល់វដ្ត UPR របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស
(VOVWORLD) - ថ្ងៃទី ២១ មីនានេះ នៅខេត្ត Thai Nguyen នាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាលបានបើកសិក្ខាសាលាមួយស្តីពីយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស (UPR)។
ទិដ្ឋភាពនៃជំនួបពិភាក្សា |
នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានស្តាប់អ្នកជំនាញ និងអ្នកប្រាជ្ញសិទ្ធិមនុស្ស ណែនាំយ៉ាងត្រួសៗ អំពីយន្តការ UPR; ឥទ្ធិពលនៃយន្តការ មកលើវៀតណាម; ដំណើរការនៃការបង្កើត និងបង្ហាញរបាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ យន្តការ UPR គឺជាយន្តការដ៏សំខាន់បំផុតមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលមានភារកិច្ចពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ ដោយហេតុនេះជំរុញឱ្យប្រទេសនានាអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តស្តីពីសិទ្ធិមនុស្សជាមួយគោលការណ៍នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សមភាព បរានុម័ត និងតម្លាភាព។
ឧត្តមសេនីយ៍ឯក លោក Nguyen Van Ky អនុប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាលអញ្ជើញថ្លែងក្នុងពិធី |
វៀតណាមតែងតែចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងវដ្ត UPR ក្នុងរយៈពេល ១៨ ឆ្នាំចាប់តាំងពីយន្តការ UPR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ហើយបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍ដែល វៀតណាមទទួលយក។ ដោយយល់ដឹងពីសារៈសំខាន់នៃយន្តការ UPR ក្រសួងនគរបាលវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការនៃការអនុវត្តអនុសាសន៍ ដោយចាត់ទុកថា នេះមិនត្រឹមតែជាការបំពេញនូវការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ក្រសួងនគរបាលក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ភ្នាក់ងារ និងអង្គភាពក្នុងក្រសួងនគរបាល ក៏ដូចជាភ្នាក់ងារនគរបាលមូលដ្ឋាន ដើម្បីពិនិត្យឱ្យបានទូលំទូលាយនូវគោលនយោបាយ ច្បាប់ ក៏ដូចជាដំណើរការជាក់ស្តែងនៃការធានាសិទ្ធិមនុស្សនៅការងារនគរបាល។ ឈរលើមូលដ្ឋាននោះ ផ្តល់អនុសាសាន៍ជូនរដ្ឋាភិបាលសម្រាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស៕