វៀតណាមតែងតែយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយស្វីស
(VOVWORLD) - រដ្ឋាភិបាលវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗនៅអឺរ៉ុប ក្នុងនោះមានស្វីស ហើយតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេស រួមទាំងស្វីស បើកទូលាយសកម្មភាពអាជីវកម្មនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានទទួលជួបគណៈប្រតិភូសហគ្រាសនាំមុខចំនួន ២៥ របស់ស្វីស (រូបថត៖ VOV) |
នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai នារសៀលថ្ងៃទី ១១ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ពេលទទួលជួបជាមួយលោក Andreas Gerber នាយកប្រតិបត្តិ អ្នកដឹកនាំសកលនៃប្លុកសហគ្រាសធុនតូច និងមធ្យមស្វីស ដែលដឹកនាំគណៈប្រតិភូសហគ្រាសចំនួន ២០ មកស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់លោក Andreas Gerber និងគណៈប្រតិភូធុរកិច្ចស្វីស គាំទ្រ និងជំរុញការបញ្ចប់ការចរចារនិងឈានដល់ការចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA-រួមមានប្រទេសចំនួន ៤ គឺ ស្វីស ន័រវេស អ៊ីស្លង់ លីចតេនស្ទីន)។
រីឯខ្លួនវិញ លោក Andreas Gerber បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ វៀត ណាមក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន; ចាត់ទុកថា នេះជាមូលដ្ឋានដ៏សំខាន់សម្រាប់អាជីវកម្មស្វីសក្នុងការសម្រេចចិត្តវិនិយោគនិងអភិវឌ្ឍន៍នៅវៀតណាមរយៈពេលវែង។ យ៉ាងណាមិញ អង្គភាពអាជីវកម្មស្វីសបានសម្តែងការជឿជាក់លើកាលានុវត្តភាពសហប្រតិបត្តិការរវាងវៀតណាម និងស្វីសនាពេលខាងមុខ ដោយអះអាងថា នឹងផ្តោតលើការស្រាវជ្រាវនិងវិនិយោគលើវិស័យដែលស្វីសមានសក្កា នុពល ហើយវៀតណាមមានតម្រូវការដូចជា៖ ហិរញ្ញវត្ថុបៃតង កំណើនបៃតង... ជាដើម៕