វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្វីស

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរពង្រឹងសកម្មភាពផ្លាស់ប្តូរ និងទំនាក់ទំនងនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ 
វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្វីស - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ Vna)

នារសៀលថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Thomas Gass ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពស្វីសប្រចាំនៅវៀតណាម ក្នុងឱកាសទទួលភារកិច្ចនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសស្វីស។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរពង្រឹងសកម្មភាពផ្លាស់ប្តូរ និងទំនាក់ទំនងនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យស្វីសគាំទ្រគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការរក្សាសន្តិភាព ស្ថិរភាព និងធានានូវសេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ ព្រមទាំងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Thomas Gass បានអះអាងថា ស្វីសតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីសឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសស្វីសពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យបច្ចេកវិទ្យាផលិតកម្ម បច្ចេកវិទ្យាខ្ពស់ កសិកម្មប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ប្រតិកម្មទៅវិញ

ផ្សេងៗ