វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកំណើនវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបាន ៤,៥ ពាន់លានដុល្លារ អាហ្សង់ទីនបន្តជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាមនៅអាមេរិកឡាទីន។ 
វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស និងសាសនាអាហ្សង់ទីន លោក Santiago Andres Cafiero (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយលោក Santiago Andres Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនាអាហ្សង់ទីន ដែលលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន។ វៀតណាមចងចាំជានិច្ចនូវចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី ដែលអាហ្សង់ទីនតែងតែផ្តល់សម្រាប់វៀតណាមក្នុងការតស៊ូរំដោះប្រទេសជាតិនាពេលកន្លងមក ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន បង្ហាញយ៉ាងច្បាស់តាមរយៈការដែលអាហ្សង់ទីនបានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស សម្រាប់វៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកំណើនវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបាន ៤,៥ ពាន់លានដុល្លារ អាហ្សង់ទីនបន្តជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាមនៅអាមេរិកឡាទីន។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យអាហ្សង់ទីនជួយសម្រួលដល់ការទាក់ទងផ្ទាល់នឹងទីផ្សារសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់វៀតណាម ជាពិសេសផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ Duong Giang/TTXVN)

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Santiago Andres Cafiero បានសម្តែងនូវជំនឿលើជោគជ័យនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញក្រោយជំងឺរាតត្បាត រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៅវៀតណាម។ លោករដ្ឋមន្ត្រី Santiago Andres Cafiero បានអះអាងថា រដ្ឋាភិបាលអាហ្សង់ទីនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើនតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងមានបំណង នាំភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមឡើងដល់កម្រិតថ្មីមួយ។ លោករដ្ឋមន្ត្រី Santiago Andres Cafiero បានសម្តែងការគាំទ្រចំពោះការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ