វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយណាមីប៊ី
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Hieu បានជួបសន្ទនាតាមអនឡាញជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណាមីប៊ី លោក Jenelly Matundu។
អនុរដ្ឋមន្ត្រីការបរទេស Pham Quang Hieu អញ្ជើញជួបសន្ទនាតាមអនឡាញជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណាមីប៊ី លោក Jenelly Matundu (រូបថត៖ Dangcongsan.vn) |
នៅការសន្ទនានេះ អនុរដ្ឋមន្ត្រី លោក Pham Quang Hieu បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយណាមីប៊ី; វាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរវាងភាគីទាំងពីរនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណាមីប៊ី លោក Jenelly Matundu បានស្នើឱ្យវៀតណាមចែករំលែកបទពិសោធន៍ក្នុងការជំនះពុះពារផលវិបាកដោយសង្គ្រាម និងសម្របសម្រួលការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣២៥ (២០០០) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញទំនាក់ទំនងរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ច បង្កើតបុព្ធបទសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
អនុរដ្ឋមន្ត្រីទាំងពីររូបបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដោយបង្កើតការសម្របសម្រួលជាអតិបរិមាសម្រាប់ផលិតផលរឹងមាំរបស់ប្រទេសនីមួយៗដើម្បីជ្រាបចូលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក; លើកទឹកចិត្តសហគ្រាសស្វែងរកការវិនិយោគ និងឱកាសសហប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសនីមួយៗ។ អនុរដ្ឋមន្ត្រី លោក Jenelly Matundu សង្ឃឹមថា វៀតណាមនឹងបន្តការផ្លាស់ប្តូរអ្នកជំនាញកសិកម្ម ដើម្បីជួយណាមីប៊ី ក្នុងការដាំដំណាំស្រូវ និងវារីវប្បកម្មដូចដែលខ្លួនបានធ្វើក្នុងអំឡុងឆ្នាំ ២០១០ - ២០១៤។ ភាគីទាំងពីរបានឯកភាពជំរុញការចរចាលើកិច្ចព្រមព្រៀងសំខាន់ៗ បង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕