វៀតណាមតភ្ជាប់ការធ្វើដំណើរឡើងវិញតាមជំហាននីមួយៗដោយឈរលើគោលការណ៍គោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លង

(VOVWORLD) - “ដោយផ្អែកលើស្ថានភាពនិងតម្រូវការនៃភាគីទាំងពីរ វៀតណាមកំពុង ពិភាក្សាជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងត្បូង និងជប៉ុន អំពី ការតភ្ជាប់ឡើងវិញនូវការធ្វើដំណើរទៅវិញទៅមក ដោយ ឈរលើគោល ការណ៍គោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងជាមួយនឹងលក្ខខ័ណ្ឌដ៏ ជាក់លាក់ មិនទុកឲ្យជំងឺរីករាលដាលបន្ថែមទៀត។
វៀតណាមតភ្ជាប់ការធ្វើដំណើរឡើងវិញតាមជំហាននីមួយៗដោយឈរលើគោលការណ៍គោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លង - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី១៨ មិថុនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីលទ្ធភាព ដែលវៀតណាមនឹងតភ្ជាប់ឡើងវិញនូវការធ្វើដំណើរទៅវិញទៅមកជាមួយប្រទេសនានា ក្នុងកាលៈទេសៈដែលវៀតណាមបានបង្ការទប់ស្កាត់ជំងឺ ប្រកបដោយជោគជ័យនាពេលកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

“ដោយផ្អែកលើស្ថានភាពនិងតម្រូវការនៃភាគីទាំងពីរ វៀតណាមកំពុង ពិភាក្សាជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងត្បូង និងជប៉ុន អំពី ការតភ្ជាប់ឡើងវិញនូវការធ្វើដំណើរទៅវិញទៅមក ដោយឈរលើគោល ការណ៍គោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងជាមួយនឹងលក្ខខ័ណ្ឌដ៏ ជាក់លាក់ មិនទុកឲ្យជំងឺរីករាលដាលបន្ថែមទៀត។ ដំបូងបង្អស់គឺបង្ក លក្ខណៈងាយស្រួលសម្រាប់អ្នកជំនាញ អ្នកគ្រប់គ្រងនៃបណ្ដាប្រទេស ពោលខាងលើ វិលត្រឡប់មកវៀតណាមវិញដើម្បីធ្វើការ ក៏ដូចជានិស្សិត និងពលករវៀតណាមទៅធ្វើការនៅប្រទេសនានាដូចដែលបានលើកឡើងពោលខាងលើផងដែរ”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ