វៀតណាមតាមដានយ៉ាងដិតដល់នាវា Haiyang Dizhi 4 របស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមតែងតែតាមដានយ៉ាងដិតដល់រាល់ការវិវត្តនៅសមុទ្រខាងកើត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានការគ្រប់គ្រង និងអនុវត្តន៍ច្បាប់នៅសមុទ្រស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang |
នាប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកនេសាទបានជូនដំណឹងដល់ទីភ្នាក់ងារសារព័ត៌មានអំពីការដែលនាវា Haiyang Dizhi 4 របស់ចិនកំពុងធ្វើសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។
ឆ្លើយតបនឹងសារព័ត៌មានស្តីពីបញ្ហានេះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមតែងតែតាមដានយ៉ាងដិតដល់រាល់ការវិវត្តនៅសមុទ្រខាងកើត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានការគ្រប់គ្រង និងអនុវត្តន៍ច្បាប់នៅសមុទ្រស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងច្បាប់វៀតណាម ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន”៕