វៀតណាមតៀមរៀបចំសកម្មក្នុងការចូលរួមកំលាំងរក្សាសន្តិភាពនៃ អ.ស.ប.
|
វៀតណាមតៀមរៀបចំយ៉ាងសកម្មក្នុងការចូលរួមកំលាំងរក្សា សន្តិភាពនៃអ.ស.ប.នៅដើមឆ្នាំ ២០១៤។ (Image: nldo.com.vn) |
(VOVworld) – វៀតណាមតៀមរៀបចំយ៉ាងសកម្មក្នុងការចូលរួមកំលាំងរក្សា សន្តិភាពនៃអ.ស.ប.នៅដើមឆ្នាំ ២០១៤។ នេះគឺជាការអះអាងរបស់ឯកអគ្គ
រដ្ឋទូត វៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung ក្នុងការឆ្លើយ
សម្ភាសនៃ មជ្ឈដ្ឋានសារព័ត៌មាននៅខាងក្រៅសន្និសិទការទូតលើកទី ២៨
ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ តាមលោក Le Hoai Trung ថា៖
ការចូលរួម កំលាំងរក្សាសន្តិភាពនៃ អ.ស.ប. គឺជាការខំប្រឹងប្រែងឆ្ពោះទៅ
តួនាទីសំខាន់ជាង លើឆាកអន្តរជាតិរបស់វៀតណាម។ លោក Le Hoai Trung
បានសង្កត់ធ្ងន់ថា៖
“ការផ្តួចផ្តើមគំនិតរបស់វៀតណាមជានិច្ចកាលគាំទ្របណ្ដាសកម្មភាពរក្សា
សន្តិភាពនៃ អ.ស.ប. តាមធម្មនុញ្ញ អ.ស.ប. ដើម្បីបំរើផលប្រយោជន៍រួមនៃ ប្រទេសនានាដើម្បីសន្តិភាពនិងសន្តិសុខ។ ទស្សនៈរបស់វៀតណាមគឺ៖ បណ្ដាសកម្មភាពរក្សាសន្តិភាពនៃ អ.ស.ប. គឺមធ្យោបាយមួយក្នុងចំណោម
មធ្យោ បាយជួយឧត្ថម្ភរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ វៀតណាមជា
និច្ចកាលមាន គោលបំណងរួមចំណែកក្នុងការរក្សាសន្តិភាពនិងសាមគ្គីភាព
លើពិភពលោក។ ដោយហេតុនេះ វៀតណាមកំពុងត្រៀមរៀបចំនិងស្រាវ
ជ្រាវធ្វើយ៉ាងណាដើម្បី រួមចំណែកក្នុងកិច្ចការនេះប្រកបដោយប្រសិទ្ធភាព។”
ដំបូងបង្អស វៀតណាមនឹងបញ្ជូនគណៈប្រតិភូមួយទៅទស្សនាក្រុមបេសកម្ម
ពិសេសមួយដែលកំពុងអនុវត្តន៍ភារកិច្ចរក្សាសន្តិសុខនៃ អ.ស.ប. ៕