វៀតណាមត្រៀមខ្លួនជាស្ពានតភ្ជាប់សហភាពអឺរ៉ុបមួយអាស៊ីអាគ្នេយ៍

(VOVWORLD) - កាលពីថ្ងៃទី ២៦ តុលា នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ក្នុងឱកាសចូលរួម វេទិកាច្រកទ្វារសកល នៅប្រទេសបែលហ្សិក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) និងជា តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell។

វៀតណាមត្រៀមខ្លួនជាស្ពានតភ្ជាប់សហភាពអឺរ៉ុបមួយអាស៊ីអាគ្នេយ៍ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ជួបធ្វើការជាមួយអនុប្រធាន EC និងជា តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស
លោក Josep Borrell។ (រូបថត៖ VNA)
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឲ្យភាគីទាំងពីរ ពង្រឹងសសរស្តម្ភ
វិនិយោគពាណិជ្ជកម្ម តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម - EU (EVFTA); ស្នើឲ្យប្រទេសសមាជិក EU ផ្តល់សច្ចាប័នលើ កិច្ច ព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ហើយ EC នឹងដក កាតលឿង IUU ក្នុងពេលឆាប់ៗនេះ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល ជាពិសេសគឺតាមរយៈ ក្របខ័ណ្ឌភាពជាដៃគូក្នុងការផ្លាស់ប្ដូរថាមពលដោយយុត្តិធម៌ (JETP)។ វៀតណាម ត្រៀមខ្លួនជាស្ពានតភ្ជាប់ EU ជាមួយតំបន់អាស៊ីអាគ្នេយ៍ ដោយមានបំណងចង់សម្រប សម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - EU។
អនុប្រធាន EC លោក Josep Borrell បានអះអាងថា វៀតណាមជាដៃគូសំខាន់ របស់ EU នៅអាស៊ី; វាយតំលៃថា ទំនាក់ទំនងវៀតណាម - EU មានការអភិវឌ្ឍគ្រប់ ជ្រុងជ្រោយ ជាពិសេសសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយនឹងការពង្រីកបានល្អនូវកិច្ចព្រម ព្រៀង EVFTA បានជួយ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង២០% កាលពីឆ្នាំមុន។ លោកអនុប្រធាន EC បានយល់ស្របអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង EVFTA និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងទៀត; សន្យាគាំទ្រវៀតណាមក្នុងក្របខ័ណ្ឌ JETP។ ទាក់ទិននឹង IUU លោកអនុប្រធាន EC បានកត់សម្គាល់យ៉ាងវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនាពេលកន្លងមកនេះ ហើយបានស្នើឱ្យវៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ឱ្យបាន ពេញលេញនូវអនុសាសន៍របស់ EC ដើម្បីអាចដកកាតលឿងឲ្យបានឆាប់។
ភាគីទាំងពីរក៏បានចែករំលែកទស្សនៈថា ចាំបាច់ត្រូវរក្សាសន្តិភាព ស្ថិរភាព សេរី ភាព និងសុវត្ថិភាពអាកាសចរណ៍ នាវាចរណ៍ ព្រមទាំងដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ស្តីពី ការសមុទ្រឆ្នាំ ១៩៨២ (UNCLOS) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ