វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងបញ្ហាបរិស្ថាន

វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងបញ្ហាបរិស្ថាន - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមសន្និសីទតុមូលរបស់ចាងហ្វាងតុលាការ នៃបណ្ដាប្រទេសអាស៊ាន

(VOV)_​នារសៀលថ្ងៃទី១៣ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម​ 
លោក Truong Tan Sang បានជួបសន្ទនាជាមួយ​គណៈ​ប្រតិភូចូលរួមសន្និសីទតុ
មូលរបស់ចាងហ្វាងតុលាការ នៃបណ្ដា​ប្រទេសអាស៊ាន លើកទី៤ស្ដីពីបញ្ហាបរិស្ថាន
 ដែលធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី​១៣ និងទី១៤ ធ្នូ។ នៅទីនេះ ប្រធានរដ្ឋ
បានសម្ដែងគោលបំណងថា៖ ​សន្និសីទនឹងមានការផ្តើមគំនិតថ្មីជាច្រើនជាងទៀត
 រួមចំណែកចូលក្នុងការ​អភិវឌ្ឍន៍​ដ៏សម្បូររុងរឿង និងចីរភាពរបស់តំបន់អាស៊ាន 
និងអះអាងថា៖វៀត​ណាមត្រៀមខ្លួនជាស្រេចចែករំលែក និងសិក្សាររៀនសូត្របទ
ពិសោធន៍​ពីប្រទេសនានា ក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាការកសាងនិងអភិវឌ្ឍន៍
​ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ