វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍវប្បធម៌ជាមួយអេត្យូពី

វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍវប្បធម៌ជាមួយអេត្យូពី - ảnh 1
ភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម

(VOVworld) - នាថ្ងៃទី៣១ មិនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូអេត្យូពី ដឹកនាំដោយលោកប្រធានរដ្ឋសភាLassa Teklebhan Gebrehiwot ក្នុងឱកាសមកកាន់វៀតណាមចូលរួម IPU ១៣២។នៅទីនេះ លោករដ្ឋ មន្រ្តី​ Hoang
Tuan Anh បានឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមដែលជានិច្ច កាលយកចិត្ត
ទុកដាក់ដល់ការបើកទូលាយទំនាក់ទំនងជាមួយប្រទេសទាំងឡាយនៅលើពិភព
លោក ក្នុងនោះមានអេត្យូពីផង។លោករដ្ឋមន្រ្តីបានចាត់ទុកថា វៀតណាមនិង
អេត្យូពី ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការក្នុងវិស័យវប្បធម៌នាពេលខាងមុខ និង
វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍
វប្បធម៌ជាមួយអេត្យូពី។រីឯខ្លួនវិញ លោក Lassa Teklebhan Gebrehiwot បានអះអាង
ថា អេត្យូពីមានគោលបំណងរៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការរៀប
ចំ ផែនការ កសាង អភិវឌ្ឍន៍រូបសណ្ឋានភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិ
វៀត ណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ