វៀតណាមត្រៀមខ្លួនជាស្រេចចាក់វ៉ាក់សាំងកូវីដ ១៩ បើកទូលាយ

(VOVWORLD) - ក្នុងដំណាក់កាលទី ១ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) របស់ខេត្ត ក្រុងចំនួន១៣; ក្រសួងនគរបាល និងក្រសួងការពារប្រទស; មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២១ ដែលទទួលបានការចែកចាយវ៉ាក់សាំងបង្កាកូវីដ ១៩ របស់ AstraZeca។
វៀតណាមត្រៀមខ្លួនជាស្រេចចាក់វ៉ាក់សាំងកូវីដ ១៩ បើកទូលាយ - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថាបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាលើកដំបូងនៅតាមខេត្ត ក្រុងចំនួន ១៣ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ នោះ ចាប់ពីពេលនេះរហូតដល់ដំណាច់ខែមីនាឆ្នាំ ២០២១ កម្មវិធីចាក់វ៉ាក់សាំងបើកទូលាយបន្ត រៀបចំវគ្គហ្វឺកហ្វឹនជំនាញសម្រាប់ខេត្ត ក្រុងនានា ដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

ក្នុងដំណាក់កាលទី ១ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) របស់ខេត្ត ក្រុងចំនួន១៣; ក្រសួងនគរបាល និងក្រសួងការពារប្រទស; មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២១ ដែលទទួលបានការចែកចាយវ៉ាក់សាំងបង្កាកូវីដ ១៩ របស់ AstraZeca។ រហូតមកដល់បច្ចុប្បន្ននេះ មានមនុស្សចំនួន ៣២ ៣៦១ នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

យោងតាមព័ត៌មានថ្មីៗបំផុតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានជូនដំណឹងថានៅថ្ងៃទី ២៥ ខែមីនាខាងមុខ កញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ ដំបូងពីប្រភព COVAX Facility (យន្តការ ដែលបានបង្កើតឡើងដើម្បីធានាថាប្រទេសនានាអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសមភាព) ដោយមានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១,៣៧ លានដូស និងមកដល់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ