វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់ប្រទេសផ្សេងៗក្នុងអន្តរកាលក្រោយជម្លោះ

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងវៀតណាម ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា គោលដៅចុងក្រោយនៃយុត្តិធម៌ ក្នុងអន្តរកាលនោះ គឺភាពសុខដុមរមនាជាតិនិងការអភិវឌ្ឍដោយចីរភាព ហេតុដូច្នេះត្រូវតែគិតដល់ផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រទេសជាតិ ព្រមទាំងលុបបំបាត់ទាំងស្រុងនូវមូលហេតុនៃជម្លោះផងដែរ។ 

នាថ្ងៃទី១៣កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចពិភាក្សាបើកចំហក្រោមប្រធានបទ “យុត្តិធម៌ក្នុងអន្តរកាល៖ សមាសភាគដ៏សំខាន់ក្នុងការកសាងសន្តិសុខជានិរន្ត”។ នៅទីនេះ ប្រទេស ជាច្រើនបានចែករំលែកបទពិសោធន៍ប្រើប្រាស់វិធីសាស្ត្រខុសៗគ្នានៃយុត្តិ ធម៌ក្នុងអន្តរកាលនៃប្រទេសខ្លួន។

        លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងវៀតណាម ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា គោលដៅចុងក្រោយនៃយុត្តិធម៌ ក្នុងអន្តរកាលនោះ គឺភាពសុខដុមរមនាជាតិនិងការអភិវឌ្ឍដោយចីរភាព ហេតុដូច្នេះត្រូវតែគិតដល់ផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រទេសជាតិ ព្រមទាំងលុបបំបាត់ទាំងស្រុងនូវមូលហេតុនៃជម្លោះផងដែរ។ លោកបាន បន្ថែមទៀតថា ដំណើរការយុត្តិធម៌ក្នុងអន្តរកាលត្រូវចាប់ផ្ដើមពីប្រជាជន ដោយប្រជាជនធ្វើជាម្ចាស់ មានការចូលរួមរបស់ប្រជាជន រួមទាំងនារី យុវ ជន កុមារនិងក្រុមមុខសញ្ញាងាយរងគ្រោះ ព្រមទាំងមិនអាចចាប់បង្ខំអនុវត្ត តាមគំរូផ្សេងណាមួយ ឬចម្លងពីប្រទេសផ្សេងណាមួយឡើយ។

        លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកថា វិទ្យាស្ថាន សន្តិភាពនិងផ្សះផ្សាបង្កើតឡើងដោយអាស៊ាន មានតួនាទីដ៏សកម្មក្នុងការ បង្កើនសមត្ថភាពផ្សះផ្សា កសាងសន្តិភាពនិងជំរុញតួនាទីរបស់នារីនិង កុមារ។ វៀតណាមមានការយោគយល់យ៉ាងពេញលេញ ហើយចែករំលែក ការលំបាកជាមួយប្រទេសផ្សេងៗក្នុងអន្តរកាលក្រោយជម្លោះ ព្រមទាំង ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ជាមួយប្រទេស ទាំងអស់អំពីបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ