វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបំពេញតួនាទីជាប្រធានអាស៊ាន ២០២០

(VOVWORLD) -  ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ និងពិធីប្រគល់តួនាទីជាប្រធានអាស៊ានពីថៃទៅវៀតណាមនោះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានស្តីពីលទ្ធផលលេចធ្លោនៃកិច្ចប្រជុំនិងការងារដែលវៀតណាមនឹងអនុវត្តន៍ ក្នុងនាមជាប្រធានអាស៊ាន ២០២០។

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបំពេញតួនាទីជាប្រធានអាស៊ាន ២០២០ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥ 

លោកអនុរដ្ឋមន្ត្រីបានអោយដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានមតិយោបល់សំខាន់ៗ និងបានដាក់ចេញសំណើជាក់លាក់សម្រាប់ជំរុញដំណើរការកសាងសហគមន៍ លើកកម្ពស់សាមគ្គីភាពក្នុងអាស៊ាននិងកសាងទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាននិងដៃគូ ដែលសុទ្ធតែត្រូវបានស្វាគមន៍និងគាំទ្រពីបណ្តាប្រទេសនានា។ ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់វៀតណាមក៏មានសកម្មភាពទ្វេភាគីនិងពហុភាគីជាច្រើនដើម្បីចូលរួមការគាំទ្រពីបណ្តាប្រទេសសម្រាប់ដំណែងប្រធានអាស៊ាន ២០២០។

នៅឯបណ្តាកិច្ចប្រជុំ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីនិងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានអះអាងនូវគោលជំហរច្បាស់លាស់របស់វៀតណាមក្នុងការការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី ដោយគោរពតាមច្បាប់អន្តរជាតិ ធានាសន្តិភាពនិងស្ថេរភាពក្នុងតំបន់និងសេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត។ វៀតណាមស្នើឱ្យប្រទេសនានា គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី អនុវត្ត DOC យ៉ាងម៉ឺងម៉ាត់ បង្កើតបរិយាកាសអំណោយផលដល់ដំណើរការច្បាប់ ជាពិសេសការអភិវឌ្ឍន៍ COC ប្រកបដោយប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងការទទួលស្គាល់របស់អន្តរជាតិ។

សាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន នោះគឺ វៀតណាមបានត្រៀមខ្លួនជាស្រេចជាមួយនឹងការទទួលខុសត្រូវខ្ពស់ក្នុងការទទួលយកតួនាទីជាប្រធានអាស៊ាន ២០២០ និងស្វាគមន៍ប្រទេសនានាមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ការត្រិះរិះរបស់សហគមន៍និងសកម្មភាពសហគមន៍” គឺជាអ្វីដែលអាស៊ានត្រូវការបំផុត ដើម្បីកសាងសហគមន៍ប្រកបដោយជោគជ័យ។

ពាក់ព័ន្ធនឹងការងារដែលត្រូវអនុវត្តនាពេលខាងមុខ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមនឹងផ្តោតលើការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅខែមករាឆ្នាំ ២០២០ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ នេះជាសកម្មភាពសំខាន់ដំបូងបើកឆ្នាំប្រធានអាស៊ាន ២០២០ ដោយផ្តោតសំខាន់លើការបង្រួបបង្រួមទិសដៅនិងអាទិភាពអាស៊ាន ២០២០ ក្រោមការដឹកនាំរបស់រដ្ឋបាលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ