វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអេស្ប៉ាញ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអេស្ប៉ាញ នារសៀលថ្ងៃទី២៣ឧសភា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានអញ្ជើញចូលគាល់ព្រះមហាក្សត្រអេស្ប៉ាញ Felipe VI។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលគាល់ព្រះមហាក្សត្រអេស្ប៉ាញ Felipe VI |
នៅក្នុងជំនួបនេះ ព្រះមហាត្សត្រអេស្ប៉ាញ បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិអភិវឌ្ឍ ន៍សេដ្ឋកិច្ច-សង្គមនិងធ្វើសមាហរណកម្មអន្តរជាតិដែលវៀតណាមទទួលបានក្នុង កិច្ចការផ្លាស់ប្តូរថ្មី ព្រមទាំងសង្កត់ធ្ងន់ថា អេស្ប៉ាញចាត់ទុកវៀតណាមជាដៃគូសំខាន់ នៅអាស៊ី-ប៉ាស៊ីហ្វិកនិងអះអាងថា អេស្ប៉ាញគាំទ្រវៀតណាមក្នុងការពង្រីកនូវតួនាទី និងឋានៈរបស់ខ្លួនឲ្យកាន់តែខ្ពស់ជាងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
អញ្ជើញធ្វើការឆ្លើយតបវិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានសន្យាថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ សហគ្រាសបរទេសក្នុងនោះមានសហគ្រាស អេស្ប៉ាញមកបង្កើនការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម៕