វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍អង្គភាពអាជីវកម្មជប៉ុនតភ្ជាប់វិនិយោគ

(VOVworld) – នាថ្ងៃទី២១ មករា នៅរដ្ឋធានីហាណូយ ក្នុងជំនួបសន្ទនាជាមួយ
គណៈប្រតិភូក្រសួងកសិ រុក្ខ ជលផលជប៉ុនដឹកនាំដោយលោករដ្ឋមន្រ្តី Nishikawa
Koya ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋវៀតណាម
 លោក Truong Tan Sang បានថ្លែងអំណរគុណដល់ជប៉ុនដែលបានជួយឧបត្ថម្ភ
អ្នកនេសាទត្រីនៅខេត្ត Binh Dinh ភាគកណ្ដាលវៀតណាមអំពីបច្ចេកទេស បច្ចេកវិទ្យាក្នុងការនេសាទត្រីធូណាមហាសាគរ ដែលនាំមកនូវប្រសិទ្ធភាព
សេដ្ឋកិច្ចខ្ពស់។លោក Truong Tan Sang មានគោលបំណងថា ជប៉ុនបន្តជួយ ឧបត្ថម្ភផ្ទេប្ដូរបច្ចេកទេសសំរាប់អ្នកនេសាទនៅខេត្តក្រុងផ្សេងៗទៀត សំដៅធ្វើ អាជីវកម្មសក្ដានុភាពនៃការនេសាទត្រីធូណាមហាសាគររបស់វៀតណាម។
វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍អង្គភាពអាជីវកម្មជប៉ុនតភ្ជាប់វិនិយោគ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (ខាងស្ដាំ)និង
រដ្ឋមន្រ្តីក្រសួងកសិ រុក្ខ ជលផលជប៉ុនលោក Nishikawa Koya (រូបថត៖TTXVN)

ទទួលសំណើររបស់លោករដ្ឋមន្រ្តី Nishikawa Koya អំពីកិច្ចសហប្រតិបត្តិការ លើធារាសាស្ត្រនិងការផលិតវ៉ាក់សាំង លោកប្រធានរដ្ឋ Truong Tan Sang ចាត់ទុក ថាវៀតណាមមានតំបន់វត្ថុធាតុដើមធំដែល បម្រើឲ្យវិស័យផលិតវ៉ាក់សាំង បង្ការ
ប្រឆាំងជំងឺផ្សាសាយបក្សាបក្សី ហេតុនេះហើយវៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបតិ្តការជាមួយជប៉ុនក្នុងវិស័យនេះ។លោក Truong Tan Sang បាន
អះអាងថា វៀតណាមជានិច្ចកាលកែលំអរបរិយាកាសវិនិយោគ ត្រៀមខ្លួន
ជាស្រេច ស្វាគមន៍អង្គភាពអាជីវកម្មបរទេសមកតភ្ជាប់វិនិយោគ ធ្វើអាជីវកម្ម​ ក្នុងនោះមានអង្គភាពអាជីវកម្មជប៉ុនផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ