វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីជំរុញខ្លាំងការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេសឌីជីថល

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (ASEAN BIS) ២០២១  ក្រោមប្រធានបទ៖ “កសាងអនាគតបច្ចេកទេសឌីជីថល ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន” ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។
វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីជំរុញខ្លាំងការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេសឌីជីថល - ảnh 1កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (ASEAN BIS) ២០២១
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី  Pham Binh Minh បានសង្កត់ធ្ងន់ថា៖ អាស៊ានចាំបាច់ត្រូវបន្តអនុវត្តន៍គំនិតផ្តួចផ្តើមផ្សេងៗទៀតជាមួយការតម្រង់ទិសដៅចំនួន ៣ គឺ៖ ការស្ដារឡើងវិញ ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីជំរុញការស្ដារបៃតងឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីជំរុញខ្លាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសឌីជីថល ដោយឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍បច្ចេកទេសឌីជីថល ដោយព្រមៗគ្នា និងនិរន្តរភាព។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែងសម្របសម្រួលការអនុវត្តគោលនយោបាយគាំទ្រសហគ្រាសធ្វើការ
ផ្លាស់ប្តូរឌីជីថល លើកទឹកចិត្តដល់សហគ្រាសសហប្រតិបត្តិការ និងសម្រួលការជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ តាមទិសកំណើនបៃតង បង្កើតការងារបៃតងចំពោះសមាសភាគសេដ្ឋកិច្ចទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ