វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសមាជិក APEC ដទៃដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំរដ្ឋមន្រ្តី APEC លើកទី២៧ ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចនិងថែរក្សាស្ថិរភាពសង្គម ប្រទេសសមាជិក APEC ទាំងអស់ត្រូវការស្រុះចិត្តគំនិត ប្ដេជ្ញាចិត្តថែរក្សាសកម្មភាពពាណិជ្ជកម្ម វិនិយោគដោយសេរីនិងបើកចំហរ; បង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ធានាតួនាទីនាំមុខគេរបស់ APEC នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសមាជិក APEC ដទៃដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Nguyen Hong Dien។ (រូបថត៖ VNA)

ប្រទេសសមាជិក APEC ទាំងអស់ត្រូវការបន្តសកម្មភាពពាណិជ្ជកម្ម វិនិយោគដោយសេរីនិងបើក ចំហរ ព្រមទាំងអនុវត្តន៍គំនិតផ្ដួចផ្ដើមនានាសំដៅធានាការប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញនិងសេវាកម្មក្នុងតំបន់ឲ្យមានប្រសិទ្ធភាពនិងស៊ីសង្វាក់គ្នា យោងតាមនោះជួយសម្រួលដល់ការធ្វើចរាចរណ៍ទំនិញចាំបាច់។ ថ្លែងនៅកិច្ចប្រជុំរដ្ឋមន្រ្តី APEC លើកទី២៧ ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចនិងថែរក្សាស្ថិរភាពសង្គម ប្រទេសសមាជិក APEC ទាំងអស់ត្រូវការស្រុះចិត្តគំនិត ប្ដេជ្ញាចិត្តថែរក្សាសកម្មភាពពាណិជ្ជកម្ម វិនិយោគដោយសេរីនិងបើកចំហរ; បង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ធានាតួនាទីនាំមុខគេរបស់ APEC នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បើតាមលោករដ្ឋមន្រ្តី Nguyen Hong Dien ចាត់ទុកថា ក្នុងបរិបទដែលប្រទេសជាច្រើនត្រូវអនុវត្តន៍ការរក្សាគម្លាតសង្គមដោយសារវិបត្តិកូវីដ ១៩ នោះ APEC គួរតែបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តភាព ពាណិជ្ជកម្មឌីជីថលនិងអ៊ីនធឺរណិត ធានាហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ឌីជីថលប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកំពស់សមត្ថភាពផ្នែកឌីជីថលសម្រាប់អង្គភាពអាជីវកម្មនិងប្រភពធនធានមនុស្ស ជាពិសេសគឺក្រុមមនុស្សងាយរងគ្រោះដូចជានារីនិងជនពិការ។

ពាក់ព័ន្ធដល់បញ្ហាបន្ទាន់មួយចំនួននាបច្ចុប្បន្នដូចជាការផលិតនិងចែកចាយវ៉ាក់សាំង លោករដ្ឋមន្រ្តី Nguyen Hong Dien បានបញ្ជាក់ថា វៀតណាមគាំទ្រចំពោះសកម្មភាពសហប្រតិបត្តិការរបស់ APEC ដែលជួយធានាការផ្គត់ផ្គង់និងផលិតវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព សមភាពនិងទាន់ពេលវេលា ការកាត់បន្ថយរបាំងខាងកម្មសិទ្ធិបញ្ញា ហើយបង្កើនការចែករំលែកព័ត៌មាននិងការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ