វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការវិនិយោគជាមួយបារាំង


(VOV)_​ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Tan
Dung នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាសម្ព័ន្ធក្រុម​ហ៊ុន​សេដ្ឋកិច្ច​ជួរមុខរបស់បារាំង​ ដូចជា÷ ALSTOM, CNIM, SAFRAN, AREVA…​។​ល។ នាថ្ងៃទី ២៥ កញ្ញា នៅទីស្នាក់
ការនៃ ក្រុមប្រឹក្សារមជ្ឈដ្ឋានថ្នាក់ដឹក​នាំ​អន្តរជាតិបារាំង ( MEDEF)។

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការវិនិយោគជាមួយបារាំង - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung (TTXVN)

          នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានឧទ្ទេនាមអំពីចំណុចស្នូល​មួយ​ចំនួនស្ដីពី សក្ដានុភាព និងគោលនយោបាយរបស់វៀតណាម ក្នុងការ​ទាក់ទាញវិនិយោគ ពីបរ ទេស ទន្ទឹមនឹងសម្ដែងនូវជំនឿជឿជាក់ថា÷ បណ្ដា​វិនិយោគិន និងអង្គភាពអាជីវកម្ម បារាំងនឹងស្វែងរកឱកាសធ្វើអាជីវកម្មជា​ច្រើននៅវៀតណាម និងក្លាយទៅជាផ្នែក សំខាន់មួយ ក្នុងបុព្វហេតុអភិវឌ្ឍន៍​របស់វៀតណាម។​

          ឆ្លើយសំនួររបស់បណ្ដាវិនិយោគិនបារាំង អំពីបរិយាកាសវិនយោគនៅ​វៀត ណាម  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអោយ​ដឹងថា÷ នាបច្ចុប្បន្ន  រដ្ឋាភិបាលវៀតណាម បានមានគោលនយោបាយ យន្តការលើកទឹកចិត្ត​ជាច្រើន  ដើម្បីធានាការផ្គត់ផ្គង់ថាមពល ប្រកបដោយ​គ្រប់គ្រាន់​ ​សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច 
សង្គម។ ទន្ទឹមនឹងនោះ នាយក​រដ្ឋមន្ត្រី​ Nguyen Tan Dung ក៏បានអះអាងដែរថា÷ រដ្ឋា
ភិបាលវៀត​ណាម​លើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួលសំរាប់បណ្ដាវិនិយោគិន  អ្នកពិគ្រោះយោបល់បារាំងចូលរួមយ៉ាងសកម្មចូលក្នុងគំរោងការណ៍ហេដ្ឋារចនា
សម្ព័ន្ធនានា ដោយសារប្រភពទុន ODA និងឥណទានអនុគ្រោះរបស់​អង្គការ​អន្តរ
ជាតិផផ្សេងៗ​។

          ក៏ក្នុងថ្ងៃនេះដែរ នៅទីក្រុងបារីស នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីបារាំង លោក Jean Marc Ayrault ពិភាក្សាអំពីរាល់វិធានការជាក់ស្ដែង ដើម្បីជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
រវាងប្រទេសទាំងពីរ វៀតនាមនិងបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ