វៀតណាមត្រៀមជាស្រេចដើម្បីទប់ទល់ចំពោះខ្យល់ព្យុះ Nakri
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិង ទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ បានបើកកិច្ចប្រជុំស្តីពីការទប់ទល់នឹងព្យុះ Nakri ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung ប្រធានគណៈកម្មាធិការផងដែរ។
ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung ថ្លែងក្នុងកិច្ចប្រជុំ |
យោងទៅតាមការវិនិច្ឆ័យជាទូទៅ ខ្យល់ព្យុះ Nakri មានទិសដៅបំណាស់ទី យ៉ាងស្មុគស្មាញ បូករួមទាំងខ្យល់ត្រជាក់នឹងបណ្តាលឱ្យមានទឹកជំនន់ជាមួយនឹងខ្យល់ព្យុះខ្លាំង ។ តាមការព្យាករណ៍ថា នៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ខ្យល់ព្យុះនេះនឹងបោកបក់លើខេត្ត Quang Ngai ដល់ខេត្ត Khanh Hoa។ នៅលើដីគោក ខ្យល់បក់ខ្លាំងនិងមានភ្លៀងធ្លាក់ខ្លាំងនឹងលេចឡើងនៅតាមបណ្តាខេត្ត ក្រុង ពោលគឺ ចាប់ពីទីក្រុង Da Nang ដល់ខេត្ត Ninh Thuan និង Tay Nguyen។
ចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញនៃព្យុះ ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា បណ្តាតំបន់នានាត្រូវតែមានការបញ្ជាណែនាំ ដើម្បីទប់ទល់នឹងខ្យល់ព្យុះ។ ម្យ៉ាងវិញទៀត ត្រូវធានានូវសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងរដ្ឋផងដែរ។ ទន្ទឹមនឹងនេះ ត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនៅលើកោះ ទៀតផង។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានមានប្រសាសន៍ថា៖ “គណៈ កម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយបានរួមសហការជាមួយគណៈកម្មាធិការជាតិទប់ទល់ជាមួយឧបត្តហេតុគ្រោះមហន្តរាយនិង ស្វែងរក ជួយសង្គ្រោះ បន្តផ្តល់ព័ត៌មានទាន់ពេលវេលាដល់ប្រជាជនអោយបានជ្រាបនូវព័ត៌មាននិងម្ចាស់ការទប់ទល់។ ធ្វើយ៉ាងម៉េចកុំអោយមានការភ្ញាក់ផ្អើលនិងអកម្ម ដើម្បីកាត់បន្ថយការខាតបង់របស់ប្រជាជននិងរដ្ឋ”៕