វៀតណាមត្រៀមជាស្រេចបង្កឱកាសសំរាប់មជ្ឈដ្ឋានអាជីវករបារាំង។
(VOV) /  
|
វៀតណាមត្រៀមជាស្រេចបង្កឱកាសសំរាប់មជ្ឈដ្ឋានអាជីវករបារាំង។ |
VOV-វេទិការពន្លឿនពាណិជ្ជកម្មនិងជួយឧបត្ថម្ភនាំចេញលើកទី២៩
(Forum Expo 29) ទើបនឹងបានប្រព្រឹត្តទៅនៅ Bobigny ទីក្រុងភាគខាងជើង
រដ្ឋធានីប៉ារីស-បារាំង សំដៅផ្សព្វផ្សាយព័ត៌មានអំពីបណ្ដាទីផ្សារបរទេស
សំរាប់អង្គភាពអាជីវកម្មបារាំង។ ក្រៅពីស្ថាប័នពាណិជ្ជកម្មរបស់បារាំង វេទិការបានប្រមូលផ្តុំវត្តមានរបស់ដំណាងស្ថាប័នពាណិជ្ជកម្មមកពី
ប្រទេសចំនួន១៦ក្នុងនោះមានវៀតណាមផង។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមអំពីព្រឹត្តិការណ៍នេះ លោកNguyen
Canh Tuong ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅបារាំង
បានឲ្យដឹងថា៖
“នាបច្ចុប្បន្នបារាំងកំពុងមានការផ្លាស់ប្តូរទិសអំពីយុទ្ធសាស្ត្រ មិនត្រឹមតែ
របស់បណ្ដាស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងអង្គភាពអាជីវកម្មទៀតផង
ពីព្រោះចំណាយវិនិយោគនិងអាជីវកម្មនៅបារាំងកាន់តែកើនឡើងពីមួយថ្ងៃ
ទៅមួយថ្ងៃ ធ្វើឲ្យកំលាំងប្រគួតប្រជែងរបស់អង្គភាពអាជីវកម្មបារាំងជួបការ
លំបាក។ ក្នុងពេលនោះបណ្ដាទីផ្សារកំពុងលេចចេញនៅអាស៊ី-អាគ្នេយ៍កំពុង
មានឧត្តមភាព។ បណ្ដាកត្តានោះកំពុងជំរុញអង្គភាពអាជីវកម្មបារាំងឆ្ពោះចេញ
ទៅខាងក្រៅដើម្បីរកឃើញរាល់ឱកាសអាជីវកម្មថ្មីនិងបង្កើតទំនាក់ទំនងមិត្ត
ទំនិញថ្មី៕”
-VOV