វៀតណាមត្រៀមជាស្រេចបញ្ចូនពលរដ្ឋនៅតំបន់ដែលមានជំងឺរាតត្បាតវិលត្រឡប់មកមាតុភូមិវិញ
Anh Huyen -  
(VOVWORLD) - ក្រសួងការបរទេសវៀតណាម កំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីនាំពលរដ្ឋនៅតំបន់ដែលរងជំងឺរាតត្បាត ដែលមានបំណងវិ លត្រឡប់មកស្រុកកំណើតខ្លួន។ សូមគូសបញ្ជាក់ថា ក្រសួងការបរទេសនឹងខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចការនេះឱ្យបានឆាប់បំផុត។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ អ្នកនាំពាក្យក្រ សួង ការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ទៅលើបញ្ហាការពារប្រជាពលរដ្ឋ ក្នុងបរិបទដែលជំងឺរាតត្បាតបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (2019- nCoV) កំពុងវិវត្តយ៉ាងស្មុគស្មាញ។ លោកស្រី Le Thi Thu Hang បានអោយដឹងថា៖ “ចាប់តាំងពីមានព័ត៌មានអំពីជំងឺរាតត្បាតនេះ ក្រសួងការបរទេសវៀត ណាមបានម្ចាស់ការ ស្នើដល់ស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ជាពិសេសនៅ ចិនតែម្តង ដើម្បីផ្តល់ព័ត៌មាននិងការវិវត្តនៃជំងឺរាតត្បាតនេះ ក៏ដូចជាបំណងប្រា ថ្នារបស់ប្រជាពលរដ្ឋវៀតណាម រួមទាំងវិធានការទប់ទល់របស់ប្រ ទេសសាមី។ ទន្ទឹមជាមួយគ្នានោះ ក្រសួងការបរទេសវៀតណាម បានផ្សព្វផ្សាយអំពីបណ្តាញទូរស័ព្ទបន្ទាន់របស់ស្ថាប័នតំណាងវៀតណាមទាំងអស់នៅប្រទេសចិន ជាពិសេសបានត្រៀមជាស្រេច ចាត់វិធានការជួយឧបត្ថម្ភនិងការពារពលរដ្ឋក្នុងសភាពការណ៍ចាំបាច់។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថាប័នតំណាងការទូតនៅប្រទេសចិន បានទាក់ទងនិងរក្សាទំនាក់ទំនងជាមួយពលរដ្ឋវៀតណាមជាង ៤០០ នាក់ ដែលកំពុងរស់នៅ សិក្សា ធ្វើការនិងធ្វើទេសចរណ៍នៅប្រទេសចិន (មិនរាប់បញ្ចូលករណីទៅកាន់ចិនសិក្សាវគ្គខ្លី ដែលមិនចុះបញ្ជីគាំពារពលរដ្ឋជាមួយស្ថានទូត)។ តាមរយៈការ ទំនាក់ទំនងនេះ ប្រជាពលរដ្ឋទាំងអស់ សុទ្ធតែមានសុខភាពធម្មតា”។
អញ្ជើញឆ្លើយតបនឹងសំណួរស្តីពីករណីពលរដ្ឋវៀតណាមមួយនាក់នៅចិន ដែលមានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណានោះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកឡើងថា ពលរដ្ឋរូបនេះ កំពុងត្រូវបានព្យាបាលយ៉ាងសកម្មនៅមន្ទីរពេទ្យលេខ ៥ ក្នុងខេត្ត Jiangxi នៃប្រទេសចិន។ ចំពោះសំណួរដែលថា តើស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន ទទួលបានករណីពលរដ្ឋណាដែលចង់ វិលត្រឡប់មកវៀតណាមវិញដែរឬទេ? អ្នកនាំពាក្យបានអោយដឹងថា រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំនៅចិន បានទទួលសំណើចំនួន ២៩ ពីពលរដ្ឋ វៀតណាមនៅក្នុងតំបន់ផ្ទុកជំងឺរាតត្បាតគឺខេត្ត Hubei ដែលមានបំណងចង់ត្រឡប់មកវៀតណាមវិញ។ យ៉ាងណាមិញ ក្រសួងការបរទេសកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីនាំពលរដ្ឋនៅតំបន់ដែលរងជំងឺរាតត្បាត ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតខ្លួន។ សូមគូសបញ្ជាក់ថា ក្រសួងការបរទេសនឹងខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចការនេះឱ្យបានឆាប់បំផុត។
ទាក់ទងនឹងសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ប្រទេសចិន លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា វៀតណាមមានសកម្មភាពមនុស្សធម៌ជាច្រើនសម្រាប់ ចិន ក្នុងនោះមានកញ្ចប់ជំនួយចំនួន ៥០០.០០០ ដុល្លារអាមេរិក។ វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរាំងស្កាត់និងគ្រប់គ្រងស្ថានការណ៍ហើយ ព្រមទាំងសង្ឃឹមថា ស្ថានភាពជំងឺរាតត្បាតនៅចិននិងប្រទេសដទៃទៀត នឹងត្រូវបានគ្រប់គ្រងក្នុងពេលឆាប់ៗនេះជាពុំខាន៕
Anh Huyen