វៀតណាមត្រៀមរៀបចំយ៉ាងសកម្មឲ្យក្រុមទាហានជាងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ
(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការពារជាតិវៀតណាមបានរៀបចំកិច្ចប្រជុំនគណកម្មការទទួលបន្ទុកការចូលរួមបំពេញបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៃក្រសួងការពារជាតិ សំដៅត្រួតពិនិត្យ ការងារត្រៀមរៀបចំ និងដោះស្រាយរាល់ការលំបាកសាកល្បងរបស់ក្រុមទាហានជាង ដែលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
កិច្ចពិភាក្សាការងាររវាងទាហាជាងវៀតណាម ជាមួយទាហានជាងបារាំង (រូបថត៖ Dương Giang/TTXVN) |
អញ្ជើញថ្លែងនៅទីនេះ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា៖ អនុវត្តន៍គម្រោងកងទ័ពចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិដំណាក់កាលពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២០ និងបណ្ដាឆ្នាំជាបន្តបន្ទាប់នោះ ក្រសួងការពារជាតិបានរៀបចំយ៉ាងសកម្មឲ្យក្រុមយុទ្ធជនជាង ដើម្បីដាក់ពង្រាយនៅគណៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិឲ្យសមស្របនៅពេលមានសំណូមពរ។ការិយាល័យនយោបាយបានយល់ព្រមអំពីគោលការណ៍ទុកឲ្យក្រសួងការពារជាតិដាក់ពង្រាយក្រុមទាហានជាងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបានយល់ព្រមចំពោះគោលការណ៍បញ្ជូនក្រុមយុទ្ធជនជាងជំនួសឲ្យក្រុមទាហានជាងនៃចក្រភពអង់គ្លេសនាឆ្នាំ ២០២០ ខាងមុខ។
លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យស្នងការរក្សាសន្តិភាពវៀតណាម បញ្ជាការដ្ឋានទាហានជាង និងស្នងការកម្លាំងទ័ពរួមសហការជាមួយអង្គភាព និងស្ថាប័នទាក់ទិននានាឯកភាពគ្នាអំពីកាបំពាក់ឧបករណ៍សម្រាប់ក្រុមទាហានជាងឲ្យគ្រប់គ្រាន់។ ព្រមទាំងចេញផ្សាយតារាងរៀបចំក្របខ័ណ្ឌ បំពាក់ឲ្យក្រុមទាហានជាងវៀតណាម ជាពិសេសគឺបម្រើអង្គការសហប្រជាជាតិត្រួតពិនិត្យ វាយតម្លៃ និងយល់ព្រមឲ្យវៀតណាមដាក់ពង្រាយក្រុមទាហានជាងផងដែរ៕