វៀតណាមត្រៀមរៀបចំល្អនូវការងារធានាសុវត្ថិភាពសំរាប់សន្និសីទកំពូល APEC ២០១៧

វៀតណាមត្រៀមរៀបចំល្អនូវការងារធានាសុវត្ថិភាពសំរាប់សន្និសីទកំពូល APEC ២០១៧ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំរបស់អនុគណៈកម្មការសន្តិសុខនិងសុខាភិបាល APEC ២០១៧

(VOVworld) - អនុគណៈកម្មការសន្តិសុខនិងសុខាភិបាល APEC ២០១៧ បានរៀប
ចំសម័យប្រជុំលើកទី១នារសៀលថ្ងៃទី២១ តុលា​នៅរដ្ឋធានីហាណូយរបស់ វៀត
ណាម ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋមន្រ្តីក្រសួងនគរ
បាលវៀតណាមនិងជាប្រធានអនុគណៈកម្មការសន្តិសុខនិងសុខាភិបាល APEC
២០១៧។លោក To Lam បានសង្កត់ធ្ងន់ថា សន្និសីទកំពូល APEC២០១៧ ជាព្រឹត្តិ
ការណ៍នយោបាយសំខាន់នៃតំបន់និងអន្តរជាតិ ហើយការរៀបចំប្រកបដោយជោគ
ជ័យ APEC២០១៧នឹងរួមចំណែកលើកកំពស់ឋានៈ កិត្យានុភាព របស់វៀតណាម
លើឆាកអន្តរជាតិ។ដោយហេតុនេះ នាពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចនានា
គប្បីដាក់ពង្រាយកម្លាំង ម្ចាស់ការបង្ការប្រឆាំង រកឃើញ ទប់ ស្កាត់ឧបាយកល
ទាំងឡាយរបស់កម្លាំងអមិត្តនិងបទល្មើសដែលប៉ះពាល់លើ សកម្មភាពនៃ APEC
 ២០១៧។
សន្និសីទកំពូលវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០១៧)
ជាមួយចំណុចស្នូលគឺសប្ដាហ៍សន្និសីទកំពូលដែលត្រូវបានរៀបចំឡើងនៅទីក្រុង
 Da Nang ភាគកណ្ដាលវៀតណាម គ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ចិកា ឆ្នាំ២០១៧
ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចជាសមាជិកទាំង២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ