វៀតណាមត្រៀមរៀបចំសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក

វៀតណាមត្រៀមរៀបចំសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
អនុប្រធានអចិត្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំពិភាក្សាលើខ្លឹមសាអំពីការងារត្រៀម រៀបចំឲ្យសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក
(រូបថតៈ Quang Khánh)

(VOVworld)-នារសៀលថ្ងៃទី១១មេសា អនុប្រធានអចិត្ត្រៃយ៍រដ្ឋសភា លោកស្រី
Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំពិភាក្សាលើខ្លឹមសាអំពីការងារត្រៀម
 រៀបចំឲ្យសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី “ទប់ទល់ជាមួយ
 បម្រែបម្រួលអាកាសធាតុ-សកម្មភាពរបស់ស្ថាប័នតាក់តែងច្បាប់នានាសំដៅ
អនុវត្ត គោលដៅអភិវឌ្ឍន៍និរន្តរភាព” នៅទីក្រុងហូជីមិញ ដែលនឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០១៧។ សន្និសីទនេះជាវេទិកាសម្រាប់
រដ្ឋសភានិង សមាជិកសភានានាក្នុងតំបន់ អ្នកធ្វើហិរញ្ញប្បទាន និងអង្គការអន្តរ
ជាតិនានា ចែក រំលែកបទពិសោធន៍និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងដំណើរ
ការអនុវត្តអនុសញ្ញា ក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាស
ធាតុ សម្តែងនូវការ ទទួលខុសត្រូវរបស់វៀតណាមក្នុងរាល់សកម្មភាពរបស់ IPU
ជាពិសេសក្នុងកាលៈ  ទេសៈដែលវៀតណាមទើបនឹងបានជាប់ឆ្នោតជាសមាជិក
គណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៦-២០១៩ រួមចំណែកលើកកំពស់
តួនាទីនិងឋានៈរបស់វៀត ណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ