វៀតណាមត្រៀមរៀបចំសម្រាប់ជ័យជំនះថ្មី
(VOVWORLD) - នេះជាចំណងជើងអត្ថបទសរសេររបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh ដែលបានចុះផ្សាយលើ “កាសែតឯក រាជ្យ” របស់រុស្ស៊ីកាលពីថ្ងៃទី១៣ ខែធ្នូ។
នាវាទ័ពជើងទឹកវៀតណាមលេខ ០១៦-Quang Trung ចូលចតកំពង់ផែ Vladivostok របស់រុស្ស៊ី (រូបថត៖ TTXVN) |
អត្ថបទនេះបានសរសេរថា ក្នុងឆ្នាំ២០១៩ វៀតណាមរំលឹកខួប ព្រឹត្តិ ការណ៍មួយដ៏សំខាន់នោះគឺខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាកំណើតរបស់កងទ័ពប្រជាជនវៀតណាម។ ប្រសូត្រឡើងក្នុងគោលដៅតស៊ូរំដោះប្រជាជាតិអោយរួចផុតពីនឹម ត្រួតត្រារបស់លទ្ធិអាណានិគមនិយមនិងលទ្ធិចក្រពត្តិនិយមនោះ កងទ័ព ប្រជាជនវៀតណាមពិតជាកងទ័ពរបស់ប្រជាជន ប្រសូត្រពីប្រជាជននិងដើម្បី ប្រជាជន។
ក្នុងសម័យកាលបច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមកំពុងអភិវឌ្ឍកិច្ច សហប្រតិបតិ្តការយោធាយ៉ាងសកម្មជាមួយប្រទេសជិតខាងនិងប្រទេស អាស៊ាននានា ក៏ដូចជាប្រទេសមិត្តភាពប្រពៃណីទៀតផង។ ក្រៅពីនោះ កងទ័ពប្រជាជនវៀតណាមថែមទាំងចូលរួមក្នុងយន្តការនិងអង្គការអន្តរជាតិនិងតំបន់ ហើយចូលរួមភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ផងដែរ។ ដោយឆ្លងកាត់ពុះពារលើសង្គ្រាមដណ្ដើមឯករាជ្យនិងសេរីភាពជា ច្រើនលើកមក វៀតណាមគោរពអធិបតេយ្យភាព ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍របស់ប្រទេសផ្សេងៗដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ វៀតណាមក៏សំណូមពរអោយ ប្រទេសដទៃគោរពឯករាជ្យនិងផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។ វៀតណាមគាំទ្រចំពោះការដោះស្រាយជម្លោះទាក់ទិនដល់អធិបតេយ្យភាពដែនដីដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕