វៀតណាមត្រៀមរៀបចំសម្រាប់សន្និសីទជំនាញ IPU តំបន់អាស៊ី - ប៉ាស៊ីហ្វិក

(VOVWORLD) -ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ឧសភា សន្និសីទជំនាញ IPU តំបន់អាស៊ី - ប៉ាស៊ីហ្វិក ស្ដីអំពី “ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ សកម្មភាពរបស់អ្នកតាត់តែងច្បាប់សំដៅអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។
វៀតណាមត្រៀមរៀបចំសម្រាប់សន្និសីទជំនាញ IPU តំបន់អាស៊ី - ប៉ាស៊ីហ្វិក - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong  (http://vtv.vn/) 

(VOVworld)_ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ឧសភា សន្និសីទជំនាញ IPU តំបន់អាស៊ី - ប៉ាស៊ីហ្វិក ស្ដីអំពី “ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ សកម្មភាពរបស់អ្នកតាត់តែងច្បាប់សំដៅអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ។ នាព្រឹកថ្ងៃទី ៤ ឧសភា ថ្លែងមតិនៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការចាត់តាំងនោះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានក្រើនរំលឹកចំពោះគណកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា និងក្រសួង ស្ថាប័នទាក់ទិនគប្បីបន្តអនុវត្ត និងសម្រេចរួចរាល់នូវរាស់កិច្ចការនៅសល់ ធានាឲ្យបាននូវជោគជ័យនៃសន្និសីទ ឆ្លើយតបនឹងការជឿទុកចិត្តនៃមហាសន្និសីទ IPU ដែលបានជ្រើសរើសវៀតណាមជាទីកន្លែងប្ររព្ធឡើងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។ មកដល់ពេលនេះ កិច្ចការពិធិការ សន្តិសុខ សុខាភិបាល និងឃោសនាការ ក៏ដូចជាការរៀបចំនូវខ្លឹមសារនៃសន្និសីទកំពុងបានអនុវត្តយ៉ាងសកម្ម និងទាន់ពេលវេលា ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ