វៀតណាមត្រូវបានជ្រើសតាំងជាគោលដៅទេសចរណ៍ឈានមុខគេនៅទ្វីបអាស៊ីឆ្នាំ ២០២១

(VOVWORLD) - អង្គការ World Travel Awards ទើបបានប្រកាសលទ្ធផលនៃការបោះឆ្នោតសម្រាប់ពានរង្វាន់ទេសចរណ៍ពិភពលោកលើកទី២៨ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលក្នុងនោះមានប្រភេទឆ្នើមជាច្រើនដែលបានលើកតម្កើងវិស័យទេសចរណ៍វៀតណាម ជាពិសេសគឺពានរង្វាន់គោលដៅទេសចរណ៍ឈានមុខគេនៅទ្វីបអាស៊ីឆ្នាំ២០២១។ 

យោងតាមគេហទំព័រ World Travel Awards ក្នុងរយៈពេលមួយឆ្នាំពោរពេញដោយការលំបាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ វៀតណាមនៅតែកើនឡើងនិងក្លាយជាគោលដៅឈានមុខគេនៅទ្វីបអាស៊ីឆ្នាំ២០២១(Asia’s Leading Destination)។ ដើម្បីសម្រេចបានពានរង្វាន់នេះ វៀតណាមបានវ៉ាដាច់បេក្ខភាពខ្លាំងៗជាច្រើនដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ស្រីលង្កា និងថៃ។ នេះជាឱកាសល្អសម្រាប់វៀតណាម ដើម្បីក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រង។

ក្រៅពីនេះ ទីក្រុង Hoi An (ខេត្តQuang Nam) ក៏ទទួលបានពានរង្វាន់ “គោលដៅនៃទីក្រុងវប្បធម៌ឈានមុខគេនៅទ្វីបអាស៊ី” ផងដែរ។ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បន្តវ៉ាដាច់ទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍នៃប្រទេសជាច្រើន ដើម្បីទទួលបានពានរង្វាន់ “ទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ឈានមុខគេរនៅទ្វីបអាស៊ីឆ្នាំ២០២១”។ លើសពីនេះ ក៏មានសហគ្រាសឈានមុខគេរបស់វៀតណាមជាច្រើន ក្នុងវិស័យទេសចរណ៍ ស្នាក់នៅ កម្សាន្ត អាកាសចរណ៍ និងគោលដៅទេសចរណ៍បានយកឈ្នះក្នុងតំបន់អាស៊ីឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ