វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន សម្ព័ន្ធភាព​សភា​នៃ​សហគមន៍ប្រើប្រាស់ភាសាបារាំង

(VOVWORLD) -នៅក្នុងបណ្ដាសម័យប្រជុំពេញអង្គ ដែលដឹកនាំដោយប្រធាន APF - ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិ Quebec លោក Francois Paradis និងប្រធានរដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ បានផ្តោតសំខាន់លើខ្លឹមសារសួរដេញដោល អគ្គលេខាធិការសហគមន៍ប្រើប្រាស់ភាសាបារាំង អំពីបណ្ដាយុទ្ធសាស្ត្រ និងសកម្មភាពរបស់អង្គការអន្តរជាតិប្រើប្រាស់ភាសារបារាំង (OIF)។
វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន សម្ព័ន្ធភាព​សភា​នៃ​សហគមន៍ប្រើប្រាស់ភាសាបារាំង - ảnh 1លោកស្រី Nguyen Thuy Anh ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង (រូបថត៖ vnanet.vn) 

ប្រធានគណកម្មការវៀតណាម ក្នុង សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង លោកស្រី Nguyen Thuy Anh ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង សម្រាប់អាណត្តិ ២០១៩  - ២០២១។

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែកក្កដា គណប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ លោក ស្រី Nguyen Thuy Anh ប្រធាន គណកម្មការ ទទួលបន្ទុក បណ្ដា បញ្ហា សង្គមនៃរដ្ឋសភា និងជាប្រធានគណកម្មការវៀតណាមក្នុង សម្ព័ន្ធភាពសភា នៃសហគមន៍ប្រើប្រាស់ភាសាបារាំង បានអញ្ជើញចូលរួមមហាសន្និបាតិ សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង (APF) លើកទី ៤៥ និងបណ្ដាព្រឹត្តិការណ៍ទាក់ទិន នៅ ទីក្រុងអាប៊ីហ្សង់ប្រទេសកូឌីវ័រ។

នៅក្នុងបណ្ដាសម័យប្រជុំពេញអង្គ ដែលដឹកនាំដោយប្រធាន APF - ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិ Quebec លោក Francois Paradis និងប្រធានរដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ បានផ្តោតសំខាន់លើខ្លឹមសារសួរដេញដោល អគ្គលេខាធិការសហគមន៍ប្រើប្រាស់ភាសាបារាំង អំពីបណ្ដាយុទ្ធសាស្ត្រ និងសកម្មភាពរបស់អង្គការអន្តរជាតិប្រើប្រាស់ភាសារបារាំង (OIF) ក្នុងការអនុវត្តគោលដៅអំពីវប្បធម៌ និងភាសាចម្រុះ ការអប់រំ ការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សា និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណកម្មធិការ និងតំណែងសំខាន់ៗនៃ APF សម្រាប់អាណត្តិ ២០១៩ - ២០២០ ។ ប្រធានរដ្ឋសភា ប្រទេសកូឌីវ័រ លោក Amadou Soumahoro ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន សម្ព័ន្ធភាពសភា នៃសហគមន៍ប្រើប្រាស់ភាសាបារាំង ។ លោកស្រី Nguyen Thuy Anh ប្រធានគណកម្មការវៀតណាម ក្នុង APF ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ