វៀតណាមត្រូវពង្រីកស្មារតីម្ចាស់ការ សកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ
|
វៀតណាមត្រូវពង្រីកស្មារតីម្ចាស់ការ សកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ |
(VOV)_នាព្រឹកថ្ងៃទី៣ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំពេញអង្គ លើកដំបូង នៃគណៈកម្មាធិការបញ្ជាណែនាំជាតិអំពីការធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីនាំចេញទិសដៅ ភារកិច្ចក្នុងឆ្នាំ ២០១៥ បញ្ហាស្នូលនៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម ដល់ឆ្នាំ២០២០។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជាប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិអំពីការធ្វើសមាហរណកម្មអន្តរជាតិ បានលើកច្បាស់ថា៖ នាពេលខាងមុខ វៀតណាមត្រូវម្ចាស់ការ ធ្វើសមាហរណកម្មលើគ្រប់វិស័យ ដែលក្នុងនោះការធ្វើសមាហរណកម្មសេដ្ឋកិច្ចដើរតួនាទីមុខព្រួញ។
លើវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថា៖ត្រូវប្រមូលផ្តុំជំរុញខ្លាំងការចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពង្រីកឧត្តមភាពនៃកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខា ដើម្បីបំរើគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏ត្រូវបន្តលាតត្រដាងអនុវត្តការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ប្រសិទ្ធិភាពខាងវប្បធម៌ សង្គម វិទ្យាសាស្ត្រ អប់រំនិងបណ្ដុះបណ្ដាល…ជាដើម៕