វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់។

វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់។ - ảnh 1
វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់។ (Reuters)

        Vovworld-នាថ្ងៃទី២១វិច្ឆិកានៅសន្និសីទកាសែតប្រចាំរបស់ក្រសួងការ​
បរទេស​វៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀត​
ណាម​ក្នុងករណីវាយប្រហារដោយគ្រាប់បែកនៅខាងក្រៅស្ថានទូតអ៊ីរ៉ង់​ប្រចាំ​នៅ​លីបង់នាថ្ងៃទី១៩វិច្ឆិកាកន្លងមកធ្វើឲ្យមនុស្សចំនួន២៣នាក់ស្លាប់និង១៤៦នាក់រង​
របួស លោក Le Hai Binh អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមបានលើក​
ច្បាស់ថា៖

        “វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មតម្រង់
ទៅ​​លើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់នាថ្ងៃទី១៩វិច្ឆិកា។ វៀតណាមផ្ញើរ​ជូនគ្រួសារ​
ជន​រងគ្រោះសេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅនិងចាត់ទុកថា បណ្ដាមុខសញ្ញា​
ដែល​បណ្ដាលឡើងបទលើ្មសនឹងត្រូវផ្ដន្ទាទោស។”

        ទាក់ទិនដល់ស្ថានភាពជនវៀតណាមនៅហ្វីលីពីនដែលរងឥទ្ធិពលខ្យល់ព្យុះ
Haiyan និងការងារជួយឧបត្ថម្ភនាបច្ចុប្បន្ន លោក Le Hai Binh បានឲ្យដឹងថា៖

        “មកដល់ឥឡូវនេះ​ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានទាក់ទងជាមួយ​
ជន​វៀតណាមទាំងអស់ដែលរស់នៅដំបន់រងឥទ្ធិពលនៃខ្យល់ព្យុះ។ ជនគ្រប់រូប​
សុទ្ធតែ​មានសុវត្ថិភាពនិងគ្មានការខូចខាតខាងអាយុជីវិតឡើយ។ ស្ថានទូតវៀត
ណាម​ប្រចាំ​នៅហ្វីលីពីនកំពុងតាមដានស្ថានភាពនិងសហការជាមួយរដ្ឋអំណាច
ដំបន់​ដើម្បី​បង្កលក្ខណៈងាយស្រួលបំផុតសំរាប់ពលរដ្ឋវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ