|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld) - នាថ្ងៃទី៩ កក្កដា ឆ្លើយសំនួរស្ដីពីករណីដែលក្រុមភេរវករដែលមាន
ទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាមដោយស្វ័យប្រកាស(IS) វាយប្រហារទៅលើ
ប៉ុស្តិ៍ សន្តិសុខចំនួន៥និងប៉ុស្តិ៍ប៉ូលិស១នៅទីប្រជុំជន Sheikh Zuweid ប៉ែកខាងជើង
ឧបទ្វីប Sinai របស់អេហ្ស៊ីប កាលពីថ្ងៃទី១ កក្កដា កន្លងទៅ អ្នកនាំពាក្យក្រសួងការ
បរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមថ្កោលទោស
ការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅអេហ្ស៊ីបដែលបណ្ដាលឲ្យមនុស្សជា
ច្រើននាក់ស្លាប់និងរងរបួស។យើងខ្ញុំចាត់ទុកថា រាល់ជនដៃដល់ដែលបង្កការវាយ ប្រហារពោលខាងលើត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់។វៀតណាមសូមផ្ញើរជូនសេចក្ដី រំលែកទុកដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាល ប្រជាជនអេហ្ស៊ីបនិងគ្រួសាររបស់ជនរង
គ្រោះនានា៕