វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្មនៅនូវែលហ្សេឡង់

(VOVWORLD) - វៀត ណាមជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជននូវែល ហ្សេឡង់នឹងជំនះពុះពារលើការ ឈឺចាប់នេះយ៉ាងឆាប់ៗ ហើយមេគំនិតឈរពីក្រោយការវាយប្រហារនេះនឹងត្រូវ បានផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ ផងដែរ។
វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្មនៅនូវែលហ្សេឡង់ - ảnh 1កងកម្លាំងសមត្ថកិច្ចនូវែលហ្សេឡង់ហ៊ុំព័ទ្ធតំបន់នៅជុំវិញវិហារអ៊ីស្លាម បន្ទាប់ពីកើតមានករណីបាញ់រះ (រូបថត៖ AFP/TTXVN) 

  នាថ្ងៃទី១៥ ខែមីនា ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការ បាញ់រះចំនួន២លើកដែលកើតមាននៅទីក្រុង Christchurch ប្រទេសនូវែល ហ្សេឡង់ ដែលធ្វើអោយមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួសនោះ អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្មទាំងពីរនេះ។ វៀត ណាម ជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជននូវែលហ្សេឡង់នឹងជំនះពុះពារលើការ ឈឺចាប់នេះយ៉ាងឆាប់ៗ ហើយមេគំនិតឈរពីក្រោយការវាយប្រហារនេះនឹងត្រូវ បានផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ ផងដែរ។

        នាថ្ងៃដដែល ទទួលបានព័ត៌មានស្ដីពីការបាញ់រះចំនួន២លើកដែលធ្វើ អោយមនុស្សយ៉ាងហោចណាស់៤៩នាក់ត្រូវស្លាប់និង៤៨នាក់ទៀតរងរបួសនៅ ទីក្រុង Christchurch អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញផ្ញើរសារទូរលេខ សួរសុខទុក្ខជូនអគ្គទេសាភិបាលនូវែលហ្សេឡង់លោក Dame Patsy Reddy នាយករដ្ឋមន្រ្តីលោកស្រី Jacinda Ardern និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសលោក Winston Peters។

        ទាក់ទិនដល់ករណីបាញ់រះពោលខាងលើ នាថ្ងៃទី១៦ ខែមីនា នាយករដ្ឋ មន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសថា នឹងចេញផ្សាយ បទបញ្ញាតិ្តដ៏តឹងរឹងជាងមុនក្នុងការគ្រប់គ្រងកាំភ្លើង។ នាថ្ងៃដដែល មុខសញ្ញា Brenton Harrison Tarrant ពលរដ្ឋអូស្ត្រាលីដែលកំពុងរស់នៅរដ្ឋ New South Wales ត្រូវបាននាំទៅតុលាការនៅទីក្រុង Christchurch ប្រឈមមុខជាប់ចោទ ពីបទ ឃាតកម្មក្នុងករណីបាញ់រះកាលពីរសៀលថ្ងៃទី១៥ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ