វៀតណាមថ្កោលទោសរាល់ការវាយប្រហារមានចេតនាទៅលើកងកម្លាំងរក្សាសន្តិភាព

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែឧសភាបានបើកកិច្ចពិភាក្សាបើកចំហមួយស្តីពី “សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៖ បង្កើនសុវត្ថិភាពនិងសន្តិសុខសម្រាប់ភ្នាក់ងាររក្សាសន្តិភាព”។ 
វៀតណាមថ្កោលទោសរាល់ការវាយប្រហារមានចេតនាទៅលើកងកម្លាំងរក្សាសន្តិភាព - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការវាយប្រហារដែលមានចេតនាតម្រង់លើកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសន្តិសុខរបស់ភ្នាក់ងាររក្សាសន្តិភាព លោកឯកអគ្គរដ្ឋទូតបានស្នើថា អង្គការសហប្រជាជាតិនិងសហរដ្ឋ អាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការត្រៀមខ្លួនរបស់ភ្នាក់ងាររក្សាសន្តិភាព តាមរយៈការបណ្តុះបណ្តាលមុននិងអំឡុងពេលដាក់ពង្រាយ រាយការណ៍បន្ទាប់ពីបញ្ចប់បេសកកម្ម ការធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្តុះបណ្តាល និងធានាថា ពួកគេត្រូវបានបំពាក់ដោយសម្ភារៈ ព័ត៌មាននិងធនធានគ្រាប់គ្រាន់ រួមទាំងត្រូវបានការពារប្រឆាំងនឹងហានិភ័យថ្មីៗ ដូចជាឧប្បត្តិហេតុ កូវីដ ១៩ និងគ្រឿងផ្ទុះ ព្រមទាំងផ្តល់ការយកចិត្តទុកដាក់ពិសេសដល់កងរក្សាសន្តិភាពជាស្ត្រី។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានបញ្ជាក់ថា វៀតណាមតែងតែគាំទ្រដល់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាសុវត្ថិភាពនិងសន្តិសុខសម្រាប់កងកម្លាំងរក្សាសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ