វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនៅទីក្រុង Dhaka,បង់ក្លាដែស
|
វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនៅទីក្រុង Dhaka,បង់ក្លាដែស |
(VOV)_ទទួលបានព័ត៌មានថានាថ្ងៃទី១កក្កដាឆ្នាំ២០១៦ នៅទីក្រុង Dhaka ប្រ
ទេសបង់ក្លាដែស បានកើតមានឡើងការវាយប្រហារដោយគ្រាប់បែក បណ្ដាលអោយ
មនុស្សជាង២០នាក់ត្រូវស្លាប់ និងជាង៤០នាក់ទៀតរងរបួស ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជូនសារលិខិតសាកសួរ
សុខទុក្ខ និងរំលែកទុក្ខជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស Abul Hassan Mahmood
Ali ។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី៣កក្កដា ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានអំពី
ប្រតិកម្មរបស់វៀតណាម ចំពោះការវាយប្រហារភេរវកម្ម នៅទីក្រុង Dhaka ប្រទេស
បង់ក្លាដែស អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន
លើកច្បាស់ថា៖ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លា រាល់សកម្មភាពភេរវកម្ម
និងចាត់ទុកនេះគឺជាអំពើមួយមិនអាចទទួលស្គាល់បានទេ។ អំពីស្ថានភាពគាំពារ
ប្រជាពលរដ្ឋវៀតណាម លោក Le Hai Binh បានអោយដឹងថា៖ រហូតមកដល់ពេល
នេះ មិនទាន់មានព័ត៌មានណាមួយស្ដីអំពីប្រជាពលរដ្ឋវៀតណាមរងឥទ្ធិពលពីរឿង
ហេតុនេះទេ៕