វៀតណាមថ្កោលទោសអំពើហិង្សាក្នុងជម្លោះកាន់តែឡើងជណ្តើររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) - នៅថ្ងៃទី ១២ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់លើកទី ២ ក្នុងសប្តាហ៍នេះ ស្តីពីភាពតានតឹងដែលកំពុងកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
ថ្លែងមតិនៅឯកិច្ចប្រជុំឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា វៀតណាមមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការកើនឡើងអំពើហឹង្សានិងជម្លោះប្រដាប់អាវុធ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយដល់ប៉ាឡេស្ទីននិងអ៊ីស្រាអែល។ វៀតណាមថ្កោលទោសអំពើហិង្សានិងការប្រើប្រាស់អាវុធដ៍សាហាវ ហួសហេតុទៅលើជនស៊ីវិល។ លោកឯកអគ្គរដ្ឋទូតបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការកើនឡើងអំពើហិង្សា កាត់បន្ថយនិងជៀសវាងសកម្មភាពនិងមតិដែលបណ្តាលភាពតានតឹង។ វៀតណាមអំពាវនាវឱ្យភាគីទាំងអស់ ដោះស្រាយជំលោះដោយសន្តិវិធី ធានាសន្តិសុខ សុវត្ថិភាពនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ហើយមិនវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ប្រជាជនទាល់តែសោះ៕