វៀតណាម-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន

វៀតណាម-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ
ប្រឆាំងគ្រឿងញៀនរវាងវៀតណាមនិងថៃ (រូបថត៖VOV)

(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្រ្តីនិងថ្នាក់មន្ត្រីជាន់ខ្ពស់របស់បណ្ដា
ប្រទេសនៅអនុតំបន់ទន្លេមេគង្គអំពីការងារបង្ការប្រឆាំងគ្រឿងញៀន នា យប់ថ្ងៃទី
២០ ឧសភា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀតណាមនិង ក្រសួងយុត្តិធម៌
ថៃ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការ
ងារអនុវត្តច្បាប់និងបង្ការប្រឆាំងគ្រឿងញៀន។តាមនោះ ភាគីទាំង២នឹងកសាង
បណ្ដាផែនការ កម្មវិធីសហប្រតិបត្តិការរវាងការិយាល័យ អចិន្ត្រៃទទួលបន្ទុកការងារ
បង្ការប្រឆាំងបទល្មើសនិងគ្រឿងញៀនវៀតណាមជា មួយការិយាល័យត្រួតពិនិត្យ
គ្រឿងញៀនថៃ។រាជរដ្ឋាភិបាលថៃ នឹងជួយឧបត្ថម្ភខាងបច្ចេក ទេសនិងហិរញ្ញវត្ថុ
សំរាប់ស្ថាប័នអនុវត្តច្បាប់ស្ដីពីការងារបង្ការប្រឆាំងគ្រឿងញៀនរបស់វៀតណាម រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពដំណោះស្រាយនានា ទប់ទល់នឹង
សកម្មភាពផលិតកម្ម ជួញដូរគ្រឿងញៀនដោយខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ