វៀតណាម-ថៃឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពនិងសន្តិសុខតំបន់
|
វៀតណាម-ថៃឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពនិងសន្តិសុខតំបន់ |
(VOV)_នាថ្ងៃទី១២ កក្កដា នៅទីក្រុងបាងកក (ប្រទេសថៃ) បានប្រព្រឹត្តទៅ
សិក្ខាសាលាអន្តរជាតិ ស្ដីអំពីការបង្កើនទំនាក់ទំនងវៀតណាមនិងថៃ ដើម្បីភាពសម្បូរ
រុងរឿង ការអភិវឌ្ឍន៍ចីរភាព និងសន្តិសុខក្នុងតំបន់។ នេះគឺជាសកម្មភាពមួយក្នុងចំ
ណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-ថៃ (ថ្ងៃទី៦សីហាឆ្នាំ១៩៧៦-ថ្ងៃទី៦សីហាឆ្នាំ២០១៦)។ចូលរួមសិក្ខាសាលាលើកនេះ
មានបណ្ដាអ្នកស្រាវជ្រាវជួរមុខ អ្នកការទូត និងមជ្ឈដ្ឋានសារព័ត៌មានរបស់វៀតណាម
ថៃ និងប្រទេសផ្សេងៗទៀតលើពិភពលោក។
នៅទីនេះ អង្គសន្និសីទបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេ
មេគង្គ (CLMVT) គោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត បន្ទាប់ពី
ពេលតុលាការមជ្ឈត្តកម្មអន្តរជាតិ (PCA) ចេញសាលក្រម និងបញ្ហាបំរ៉ែបំរូលអា
កាសធាតុ…ជាដើម៕