វៀតណាម-ថៃឆ្ពោះទៅគោលដៅតំលៃប្រាក់ពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លារអាមេរិក

វៀតណាម-ថៃឆ្ពោះទៅគោលដៅតំលៃប្រាក់ពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លារអាមេរិក - ảnh 1
វៀតណាម-ថៃឆ្ពោះទៅគោលដៅតំលៃប្រាក់ពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លារអាមេរិក

          (VOV)_ឆ្ពោះទៅគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ​២០
ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០ នាពេលថ្មីៗនេះ វៀតណាមនិងថៃ ​បាន
មានបណ្ដាសកម្មភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

          ក្រសួងពាណិជ្ជកម្មថៃ បានអោយដឹងថា៖ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កក្កដា នៅ
ទីក្រុងបាងកក ប្រទេសទាំងពីរ នឹងមានកិច្ចប្រជុំ គណៈកម្មាធិការចម្រុះស្ដីពីពាណិជ្ជ
កម្មទ្វេភាគី លើកទី២ ដើម្បីស្វែងរកដំណោះស្រាយនានា ជំរុញពាណិជ្ជ​កម្មក្នុង
វិស័យកសិកម្ម។ ក្រៅពីនោះ ថៃ ក៏មានផែនការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដឹក
ជញ្ជូនជាមួយវៀតណាម ឆ្លងតាមប្រទេសឡាវ បន្តជំរុញខ្លាំងការ​វិនិយោគធនាគារ
 ពាណិជ្ជកម្មនៅវៀតណាម សហប្រតិបត្តិការទ្វេភាគីអំពី​កម្មសិទ្ធិបញ្ញា និងកសាង
ផែនការធ្វើសកម្មភាព អំពីកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និងវិនិយោគ។    នេះ
គឺជាកិច្ចប្រជុំ១ដែលបានរៀបចំឡើង មុននឹងដំណើរទស្សនកិច្ចនៅថៃ​និងអញ្ជើញ
សហអធិបតីកិច្ចប្រជុំគណរដ្ឋមន្ត្រីរួម លើកទី៣ វៀតណាម-ថៃ​ របស់​នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាថ្ងៃទី២៣ កក្កដាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ