វៀតណាមទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីសហគ្រាសបារាំង
(VOVWORLD) -នាថ្ងៃទី៤ឧសភា ក្លិបបណ្ដាសហគ្រាស នៃសម្ព័ន្ធសមាគម សហគ្រាសតំបន់ Ile-de-France (MEDEF Ile-de-France) បានរៀបចំសិក្ខាសាលាតុមូល ដោយប្រធានបទ៖ ធ្វើយ៉ាងណាដើម្បីអោយការវិនិយោគនិងការនាំចេញប្រកបដោយជោគជ័យនៅវៀតណាម។
វៀតណាមទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីសហគ្រាសបារាំង |
(VOV)_ នាថ្ងៃទី៤ឧសភា ក្លិបបណ្ដាសហគ្រាស នៃសម្ព័ន្ធសមាគមសហគ្រាសតំបន់ Ile-de-France (MEDEF Ile-de-France) បានរៀបចំសិក្ខាសាលាតុមូល ដោយប្រធានបទ៖ ធ្វើយ៉ាងណាដើម្បីអោយការវិនិយោគនិងការនាំចេញប្រកបដោយជោគជ័យនៅវៀតណាម។សិក្ខាសាលានេះបានទាក់ទាញការចូលរួមជាច្រើន ពីបណ្ដាសហគ្រាសបារាំងដែលបាននិងនិងកំពុងវិនិយោគ និងនាំចេញទៅវៀត ណាម ក៏ដូចជាបណ្ដាដៃគូចង់ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំង លោក Nguyen Ngoc Son និងតំណាងស្ថាប័នមានសមត្ថកិច្ចរបស់ស្ថានទូតបានឧទ្ទេសនាមអំពីបរិយាកាសវិនិយោគ ក៏ដូចជាឧត្តមភាពរបស់វៀតណាម ជាមួយសហគ្រាសបារាំង ។ក៏ក្នុងឱកាសសិក្ខាសាលានេះ តំណាងស្ថាប័នជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាមនៅបារាំងក៏ បាន ឧទ្ទេសនាមអំពីឧត្តមភាពរបស់បរិយាកាសវិនិយោគវៀតណាមផងដែរ៕