វៀតណាមទាក់ទាញចំនួនទឹកប្រាក់បន្ថែម ២៥.៤ ប៊ីលានដុល្លារអាមេរិកពីទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៨
(VOVWORLD) - នាថ្ងៃទី២៦ខែកញ្ញា នាយកដ្ឋានវិនិយោគបរទេសបានឲ្យដឹងថា ក្នុងរយៈពេល ៩ខែឆ្នាំ២០១៨ ចំនួនទុនចុះបញ្ជីពាណិជ្ជកម្មថ្មីសរុប បានកើនឡើងបន្ថែម និង ការបោះទុនដើម្បីទីញភាគហ៊ុនរបស់វិនិយោគិនមានតម្លៃទឹកប្រាក់ចំនួន ២៥,៤ ប៊ីលានដុល្លារអាមេរិក។
វៀតណាមទាក់ទាញចំនួនទឹកប្រាក់បន្ថែម ២៥.៤ ប៊ីលានដុល្លារអាមេរិកពីទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៨ |
វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យចំនួន ១៨ ក្នុងនោះមានវិស័យក ឧស្សាហកម្ម កែច្នៃ ហើយការផលិតកម្មជាវិស័យដែលទាក់ទាញការយកចិត្ត ទុកដាក់ច្រើន បំផុតដោយមានដើមទុនសរុបចំនួន ១១,៣ ប៊ីលានដុល្លារ អាមេរិក។ វិស័យ អាជីវកម្មលើអចលនទ្រព្យសម្បត្តិឈរនៅលំដាប់ថ្នាក់ទី២ និងវិស័យលក់ដុំនិងលក់រាយឈរនៅលំដាប់ថ្នាក់ទី៣។ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨ មាន ប្រទេស និងតំបន់ដែនដីចំនួន ១០៤ មានគម្រោងវិនិយោគនៅ វៀតណាម។ ប្រទេសជប៉ុនឈរចំណាំត់ក្នុងថ្នាក់ទី១ ដោយមានទុនវិនិយោគ សរុបចំនួន ៧ ប៊ីលាន កូរ៉េខាងត្បូងជាប្រទេសឈរចំណាត់ថ្នាក់ទី ២ និង សិង្ហបុរី ឈរនៅចំណាត់លំដាប់ថ្នាក់ ទី៣ ផងដែរ៕