វៀតណាមទាក់ទាញអង្គភាពអាជីវកម្មបច្ចេកវិទ្យាអ៊ីស្រាអែល
|
វៀតណាមទាក់ទាញអង្គភាពអាជីវកម្មបច្ចេកវិទ្យាអ៊ីស្រាអែល (vietnamplus.vn) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអែលរបស់គណៈ
ប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាលោក Nguyen
Quan មន្ត្រីនេះប្រទេសទាំងពីរបានដំណើរការសម័យប្រជុំដំបូងរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្របច្ចេកទេសនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំដៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិង
អ៊ីស្រាអែល។ ថ្លែងមតិនៅពិធីចុះហត្ថលេខានេះ រដ្ឋមន្ត្រី Nguyen Quan បានអះអាងថាចំណុចស្នូលនៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីស្រាអែលគឺវិទ្យាសាស្ត្របច្ចេកវិទ្យា ទន្ទឹមនឹងនោះមានបំណងសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀតជាមួយអ៊ីស្រាអែលក្នុងវិស័យនេះ។ លោករដ្ឋមន្ត្រី Nguyen Quan បានសន្យា
នឹងបង្កលក្ខណៈងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មអ៊ីស្រាអែលវិនិយោគចូល
មកវៀតណាមពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាខ្ពស់៕