វៀតណាមទទួលតំណែងប្រទេសម្ចាស់ផ្ទះសន្និសីទ WEF – ASEAN ឆ្នាំ២០១៨

(VOVWORLD) - នារសៀលថ្ងៃទី១២ ឧសភា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យបញ្ចប់សន្និសីទ WEF ASEAN ឆ្នាំ២០១៧ និងពិធីប្រគល់ តួនាទីជាប្រទេសម្ចាស់ផ្ទះសន្និសីទ WEF ASEAN ឆ្នាំ២០១៨ សំរាប់វៀតណាម។
វៀតណាមទទួលតំណែងប្រទេសម្ចាស់ផ្ទះសន្និសីទ WEF – ASEAN ឆ្នាំ២០១៨ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅវេទិកា WEF ASEAN ឆ្នាំ២០១៧ (រូបថត៖VOV5) 

(VOVworld) - នាព្រឹកថ្ងៃទី១២ ឧសភា អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាជាមួយ ថ្នាក់ដឹកនាំចំនួន២១រូបនៃសម្ព័ន្ធក្រុមហ៊ុនធំៗចំណុះវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ានឆ្នាំ២០១៧ (WEF – ASEAN) នៅរាជធានីភ្នំពេញ របស់កម្ពុជានោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ដោយមានការប្ដេជ្ញាចិត្ត បណ្ដាសហគ្រាសនឹងដណ្ដើម បានជោគជ័យនៅវៀតណាម។

        “វៀតណាមមិនត្រឹមតែជាទីផ្សារមួយដោយមានចំនួបប្រជាជនជាង៩៣ លាននាក់ប៉ុណ្ណោះទេ ថែមទាំងជាទីផ្សាររបស់អាស៊ានទៀតផង។ហើយជាពិ សេស យើងខ្ញុំកំពុងជាសមាជិកនៃ FTA ជំនាន់ថ្មីចំនួន១២ ហើយកំពុងពិភាក្សា អំពី FTA ចំនួន៤ទៀតដើម្បីអភិវឌ្ឍន៍ក្លាយទៅជាទីផ្សារធំជាងមុន”។

នាថ្ងៃទី១២ ឧសភា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមនិងថ្លែងមតិនៅសម័យពិភាក្សាក្រោមប្រធានបទ “វិនិយោគលើការកសាងហេដ្ឋ រចនាសម្ព័ន្ធឆ្លាត”។នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធចំពោះការអភិវឌ្ឍន៍ ដោយចាត់ទុកថា វាជាលក្ខ័ណ្ឌ ចម្បងដើម្បីតភ្ជាប់សេដ្ឋកិច្ចហើយជាចំណុចស្នូលក្នុងការកសាងសហគមន៍ អាស៊ាន។

        នារសៀលថ្ងៃទី១២ ឧសភា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យបញ្ចប់សន្និសីទ WEF ASEAN ឆ្នាំ២០១៧ និងពិធីប្រគល់ តួនាទីជាប្រទេសម្ចាស់ផ្ទះសន្និសីទ WEF ASEAN ឆ្នាំ២០១៨ សំរាប់វៀតណាម។

        នាយប់ថ្ងៃទី១២ ឧសភា គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានត្រឡប់មកកាន់វៀតណាម បញ្ចប់ប្រកបដោយ ជោគជ័យនូវដំណើរចូលរួមសន្និសីទ WEF ASEAN លើកទី២៦ ដោយទទួលបាន លទ្ធផលសំខាន់និងជាក់ស្ដែងជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ