វៀតណាមទទួលទង់ទទួលរៀបចំ ASIAN Beach Games 2016
|
វៀតណាមនឹងទទួលរៀបចំ ASIAN Beach Games 2016 |
(VOV)_នាយប់ថ្ងៃទី២៣ វិច្ឆិកា មហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ី លើកទី៤
(ASIAN Beach Games ៤) ( ABG 4) ត្រូវបានបិទនៅទីក្រុងPhuket ថៃ។ ក្រុមកីឡា
វៀតណាមបំពេញគោលដៅប្រកបដោយល្អប្រសើ ដោយមានមេដាយគ្រប់ប្រភេទចំនួន៤០គ្រឿង ដែលក្នុងនោះមានមេដាយមាសចំនួន៨គ្រឿង ឈរលំដាប់ថ្នាក់ទី៥។
នៅពិធីបិទ ដំណាងក្រុមកីឡាវៀតណាម ប្រទេសម្ចាស់ផ្ទះ ASIAN Beach Games
2016 ( ABG 5) បានទទួលទង់ពីគណៈចាត់តាំងមហោស្រព។ តាមផែនការ មហោ
ស្រព ABG 5នឹងបានរៀបចំឡើងនៅទីក្រុងDa Nang និង Nha Trang (ភាគកណ្ដាលវៀតណាម) ចាប់ពីថ្ងៃទី២៤ កញ្ញា ដល់ថ្ងៃទី៣ តុលាឆ្នាំ២០១៦ ដោយមានកីឡាករ
កីឡាការនីចំនួន៤ពាន់នាក់ចូលរួម៕