វៀតណាមទទួលទំនិញឧបត្ថម្ភពីអាស៊ានជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Damrey
(VOVWORLD) - ទំនិញឧបត្ថម្ភរបស់អាស៊ានផ្ញើរមកវៀត ណាមមានតំលៃប្រមាណ១៧៤ពាន់ដុល្លាអាមេរិក។
យន្តហោះដឹកជញ្ជូនទំនិញឧបត្ថម្ភចុះចតនៅព្រលានយន្តហោះ Cam Ranh (រូបថត៖ baomoi.com) |
នាថ្ងៃទី១៦ វិច្ឆិកា នៅព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម តំណាងគណៈកម្មការមជ្ឈឹមទទួលបន្ទុកការបង្ការ ប្រឆាំងគ្រោះធម្មជាតិ និងអគ្គនាយកដ្ឋានបង្ការប្រឆាំងគ្រោះធម្មជាតិ បានទទួល ទំនិញឧបត្ថម្ភរបស់សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជូន ចំពោះប្រជាជននៅខេត្តក្រុងតំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាល ដែលរងផល ប៉ះពាល់ដោយខ្យល់ព្យុះ Damrey។ ទំនិញឧបត្ថម្ភរបស់អាស៊ានផ្ញើរមកវៀត ណាមមានតំលៃប្រមាណ១៧៤ពាន់ដុល្លាអាមេរិក។
តាមអគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការប្រឆាំងគ្រោះធម្មជាតិលោក Tran Quang Hoai ថា នេះជាលើកទី២ក្នុងឆ្នាំ២០១៧ហើយ ដែលអាស៊ានជួយឧបត្ថម្ភ តំបន់រងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅវៀតណាម ក្រោយពីការជួយ ឧបត្ថម្ភប្រជាជននៅតំបន់ព្រៃភ្នំប៉ែកខាងជើងវៀតណាមនាដើមខែសីហាកន្លង ទៅ៕