វៀតណាមទទួលនាវាដោយរដ្ឋាភិបាលជប៉ុនធ្វើហិរញ្ញប្បទាន

វៀតណាមទទួលនាវាដោយរដ្ឋាភិបាលជប៉ុនធ្វើហិរញ្ញប្បទាន - ảnh 1
ទិដ្ឋភាពនៃពិធីទទួលនាវា HAYATO (រូបថត៖ស្ថានទូតជប៉ុន)

(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅរោងចក្រដម្លើងនាវា Hong Ha នៅទីក្រុង
 Hai Phong ភាគខាងជើងវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
បានទទួលជាផ្លូវការនាវាមានឈ្មោះ HAYATO ដែលជានាវាមួយ គ្រឿងក្នុងចំណោម
នាវាបីគ្រឿងនៃកញ្ចប់ជំនួយឧបត្ថម្ភឥតសំណងពីរដ្ឋាភិបាលជប៉ុន។នេះជាខ្លឹមសារ
នៃកំណត់ទូតរវាងប្រទេសទាំងពីរស្ដីពីការដែលរដ្ឋាភិបាលជប៉ុនផ្ដល់ប្រាក់ជំនួយ
ឧបត្ថម្ភចំនួន៥០០លានយ៉េន (ស្នើរនឹង៤លានដុល្លាអាមេរិក) សំដៅធានាសុវត្ថិភាព
នាវាចរណ៍។ នាវា HAYATO មានប្រវែងជាង៥៦ម៉ែត្រ ទទឹង៩ម៉ែត្រ និងមានចំណុះ
ជាង១ ពាន់តោន។នាវានេះនឹងត្រូវបានប្រើប្រាស់ជាមួយគោលដៅគឺយាមល្បាត
ត្រួត ពិនិត្យនិងអនុវត្តច្បាប់ស្ដីពីជលផលនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ