វៀតណាមទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន T&T របស់វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិវិនិយោគដោយផ្ទាល់សហព័ន្ធរុស្ស៊ី (RDIF) និងសម្ព័ន្ធក្រុមហ៊ុន Binnopharm អំពីការផ្ទេរប្រគល់បច្ចេកវិទ្យា ផលិត និងបង្កើតជាថ្មីនូវមូលដ្ឋានផលិត វ៉ាក់សាំង Sputnik V នៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc នារសៀលថ្ងៃទី១ ខែធ្នូ នៅទីស្នាក់ការរដ្ឋា ភិបាលរុស្ស៊ី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh បានអញ្ជើញមាន ជំនួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។
បន្ទាប់ពីជំនួបធ្វើការ ឧបនាយករដ្ឋមន្រ្តីទាំងពីរបានចូលរួមជាសក្ខីភាពនៅពិធីចុះ ហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យ ថាមពល ប្រេងឧស្ម័ន វប្បធម៌និងសុខាភិបាល។ សម្ព័ន្ធក្រុមហ៊ុន T&T របស់វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិវិនិយោគដោយផ្ទាល់សហព័ន្ធរុស្ស៊ី (RDIF) និងសម្ព័ន្ធក្រុមហ៊ុន Binnopharm អំពីការផ្ទេរប្រគល់បច្ចេកវិទ្យា ផលិត និងបង្កើតជាថ្មីនូវមូលដ្ឋានផលិត វ៉ាក់សាំង Sputnik V នៅវៀតណាម៕