វៀតណាមទទួលបានជំនួយឧបត្ថម្ភចំនួន៣៤លានដុល្លារអាមេរីកដើម្បីអភិវឌ្ឍន៍ជនបទនិងទប់ទល់នឹងបំរែបំរួលអាកាសធាតុ
(VOVWORLD) /  
|
ដំណាងអចិន្ត្រៃយ៍វៀតណាមនៅ IFAD លោក Nguyen Hoang Long និងលោក Kanayo Nwanze ប្រធាន IFAD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី២៨មិនានៅទីស្ដីការមូលនិធិអភិវឌ្ឍន៍កសិកម្ម
អន្តរជាតិ (IFAD) នៅអ៊ីតាលី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីនិងជា
ដំណាងអចិន្ត្រៃយ៍វៀតណាមនៅ IFAD លោក Nguyen Hoang Long និងលោក
Kanayo Nwanze ប្រធាន IFAD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភ
ខ្ទង់ប្រាក់ប្រមាណ៣៤លានដុល្លារអាមេរីកដើម្បីអភិវឌ្ឍន៍ជនបទនិងទប់ទល់
នឹងបំរែបំរួលអាកាសធាតុ។
នេះជាប្រភពទុនត្រូវបានជួយឧបត្ថម្ភតាមលក្ខណៈអាទិភាពខ្ពស់បំផុត
សំដៅអនុវត្តគំរោងការ “អភិវឌ្ឍន៍ជនបទចីរភាពនិងទប់ទល់នឹងបំរែបំរួល
អាកាសធាតុដំបន់ទន្លេមេគង្គនៅខេត្តចំនួន២គឺ Ben Tre និង Tra Vinh”។
ឯកអគ្គរដ្ឋទូត Nguyen Hoang Long បានអះអាងថាវៀតណាមនឹងប្រើប្រាស់
ប្រភពជំនួយឧបត្ថម្ភពោលខាងលើប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ
សម្ដែងក្តីសង្ឃឹម IFAD នឹងជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពថែមទៀត
បណ្ដាកម្មវិធីអភិវឌ្ឍន៍ជនបទចីរភាពទប់ទល់នឹងបំរែបំរួលអាកាសធាតុកាត់
បន្ថយភាពក្រីក្រនៅវៀតណាម៕
-VOVWORLD