វៀតណាមទទួលបានតុល្យភាពអំពីភេទនៅថ្នាក់បថមសិក្សា
|
វៀតណាមទទួលបានតុល្យភាពអំពីភេទនៅថ្នាក់បថមសិក្សា (VOV) |
Vovworld-តាមរបាយការណ៍វឌ្ឍន៍ភាពសំរាប់កុមាររបស់មូលនិធិកុមារអង្គការ
សហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាមដែលប្រកាសនាថ្ងៃទី២៣មិថុនា
វៀតណាមទទួលបានតុល្យភាពអំពីភេទនៅថ្នាក់បថមសិក្សាអត្រាបរិមាណកុមារ
ទាបខ្វះជីវជាតិរវាងទីក្រុងនិងជនបទបានកាត់បន្ថយគួរឲ្យកត់សម្គាល់។ ពីឆ្នាំ
២០០០មកអត្រាស្លាប់នៅកុមារអាយុក្រោម៥ឆ្នាំបានថយចុះពាក់កណ្ដាល(ពីកុមារ
ចំនួន៣៩ថយចុះ២០នាក់ក្នុង១ពាន់ករណីសម្រាលកូន) បរិមាណកុមារខ្វះជីវជាតិ
ទាបបានថយចុះ១ភាគ៣(ពី៣៦%ថយចុះ២៥%)និងអត្រាប្រជាជនបានប្រើប្រាស់
ទឹកស្អាតបានកើនឡើងពី៧៨%ឡើង៩២%។ លោក Youssouf Abdel Jelil ប្រធាន
ដំណាងមូលនិធិកុមារអន្តរជាតិប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា UNICEF នឹង
សហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូវៀតណាមដើម្បីអនុវត្តគោលដោអភិវឌ្ឍន៍ដ៏
និរន្តរភាពពិសេសគឺក្នុងសកម្មភាពជួយឧបត្ថម្ភកុមារ។
នេះជារបាយការណ៍ចុងក្រោយនៃ UNICEF ស្ដីពីគោលដៅអភិវឌ្ឍន៍សហ័សវត្ស
ដែលទាក់ទិនដល់កុមារ៕