វៀតណាមទទួលបានទុន FDI ប្រមាណ ៣៥,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ​២០១៨

(VOVWORLD) -នាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា ជាទូទៅ ក្នុងឆ្នាំ២០១៨ ទុនចុះបញ្ជីថ្មី បានកើនឡើង ហើយការបណ្ដាក់ទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាមទទួលបានប្រមាណ ៣៥,៥ ពាន់លានដុល្លារអាមេរិក។ 
វៀតណាមទទួលបានទុន FDI ប្រមាណ ៣៥,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ​២០១៨ - ảnh 1 ការបណ្ដាក់ទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាមទទួលបានប្រមាណ ៣៥,៥ ពាន់លានដុល្លារអាមេរិក

គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នៅទូទាំងប្រទេសមានគម្រោងការថ្មីចំនួន ៣ ០៥០ គម្រោង ដែលបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគទុន ដោយមានទុនចុះបញ្ជីសរុបចំនួនប្រមាណ ១៨ ពាន់លានដុល្លារអាមេរិក។

ស្ដីពីវិស័យវិនិយោគនោះ វិនិយោគិនបរទេសបានបណ្ដាក់ទុនលើវិស័យចំនួន ១៨ ក្នុងនោះ ឧស្សាហកម្មកែច្នៃ គឺជាវិស័យដែលទាក់ទាញបានការយកចិត្តទុកដាក់បំផុតរបស់វិនិយោគិនបរទេស។ បន្ទាប់មកគឺវិស័យអចលនទ្រព្យ និងវិស័យលក់ដុំ និងលក់រាយ។

ស្ដីពីដៃគូវិនិយោគនោះ មានប្រទេស និងតំបន់ដែនដីចំនួន ១១២ មាន
គម្រោងការវិនិយោគនៅវៀតណាម។ ក្នុងនោះ ជប៉ុនឈរលំដាប់ថ្នាក់ទី ១ បន្ទាប់មកគឺកូរ៉េខាងត្បូង និង សិង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ